ជំងឺមហារីកកន្សោមកូន (Ovarian Cancer)
តើអ្វីទៅជាជំងឺមហារីកកន្សោមកូន?
ជំងឺមហារីកកន្សោមកូន គឺជាជំងឺមួយដែលកោសិកាមហារីក ត្រូវបានគេរកឃើញនៅក្នុងកន្សោមកូនរបស់ស្រ្តីវាជា ជំងឺមហារីកមួយប្រភេទ ដែលគេតែងតែប្រទះឃើញ កើតនៅលើសរីរាង្គបន្តពូជរបស់ស្រ្តី ដោយសារ តែមុខងារដ៏ស្មុគស្មាញរបស់ជាលិកានិង ក្រពេញអង់ដូគ្រីនរបស់កន្សោមកូន
ធ្វើអោយយើងពិបាកធ្វើការវាយតំលៃថាវាជាប្រភេទមហារីកស្លូតឬកាច តាម រយះការពិនិត្យផ្សេងៗ។ នៅពេលដែលរោគវិនិច្ឆយ័ច្បាស់លាស់ ជាទូទៅកោ សិកាមហារីកបានរីករាលដាលដល់សរីរាង្គផ្សេងៗដែលស្ថិតនៅក្បែរកន្សោមកូនបាត់ទៅហើយ។
ធ្វើអោយយើងពិបាកធ្វើការវាយតំលៃថាវាជាប្រភេទមហារីកស្លូតឬកាច តាម រយះការពិនិត្យផ្សេងៗ។ នៅពេលដែលរោគវិនិច្ឆយ័ច្បាស់លាស់ ជាទូទៅកោ សិកាមហារីកបានរីករាលដាលដល់សរីរាង្គផ្សេងៗដែលស្ថិតនៅក្បែរកន្សោមកូនបាត់ទៅហើយ។
អត្រានៃការស្លាប់ដោយសារជំងឺមហារីកកន្សោមកូនស្ថិតនៅលំដាប់លេខទីមួយចំនោមជំងឺមហារីកផ្នែករោគស្រ្តី វាជាប្រភេទជំងឺមួយដែលគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរ ដល់ អាយុជីវិតនិងសុខភាពរបស់ស្រ្តី។ ក្រោយពីដឹងថាខ្លួនកើតជំងឺមហារីក កន្សោមកូន ប្រហែលជា2/3នៃអ្នកជំងឺទាំងនោះកំពុងស្ថិត ក្នុងដំណាក់កាល ចុងក្រោយ ដូច្នេះអត្រាដែលពួកគាត់អាចរស់បានរយះពេលប្រាំឆ្នាំ មានប្រហែលជាពី20%~30% ប៉ុណ្ណោះ ហើយមានអ្នកជំងឺតិចតួចណាស់ ដែលអាចរស់បានរយៈពេលបីឆ្នាំក្រោយពីគាត់ដឹងថាខ្លួនគាត់កើតជំងឺមហារីកកន្សោមកូន។ ប្រសិនបើមានវយ័កាន់តែច្រើន នោះអត្រានៃការស្លាប់ដោយសារជំងឺជំងឺ មហារីកកន្សោមកូនកាន់តែខ្ពស់។ ប៉ុន្តែយើងនៅតែមានក្តីសង្ឃឹមប្រសិនបើយើងរកឃើញជំងឺមហារីកកន្សោមកូនបានទាន់ពេលវាលា ដោយប្រើបច្ចេកវិជ្ជាទំនើបក្នុងការព្យាបាលនោះ វានឹងធ្វើអោយ ស្ថានភាពសុខភាពអ្នកជំងឺមានភាពប្រសើរហើយថែមទាំងអាចពន្យារនូវជីវិតរបស់គាត់បានទៀតផង។
តើមានមូលហេតុអ្វីខ្លះដែលបណ្តាលអោយកើតជំងឺមហារីកកន្សោមកូន?
1.កត្តាបរិស្ថាន ៖ ស្រ្តីដែលរស់នៅប្រទេសរីកចំរើនខាងវិសយ័ឧស្សាហកម្ម និង ស្រ្តីដែលស្ថិតក្នុងលំដាប់អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភឬក៏អ្នកមានវង្សត្រកូលឧត្តុង្គឧត្ដម្ភមានអត្រាកើតជំងឺមហារីកកន្សោមកូនខ្ពស់ ប្រហែលជាមានទំនាក់ទំនង ជាមួយ របបអាហារ ដែលមានជាតិក្លូលេស្តេរ៉ូលខ្ពស់របស់ពួកគាត់។ ក្រៅពីនេះ ជាតិវិទ្យុសកម្ម,ជាតិរ៉ែម៉្យាងដែលមានឈ្មោះថាអាបេស្តុស(asbestos) និង ផាល់វីតាល់សី(Pulvis Talci) សុទ្ធតែជាកត្តាដែលរួមចំនែកក្នុងការ បង្កជំងឺមហារីកកន្សោមកូន ចំនែកឯការជក់បារី ខ្វះជីវជាតិ A,C,Eក៏អាចជាកត្តា ដែល រួមចំនែកក្នុងការបង្កជំងឺមហារីកកន្សោមកូនផងដែរ។
2.កត្តាប្រពន្ធ័អង់ដូគ្រីន ៖
ជំងឺមហារីកកន្សោមកូនច្រើនតែកើតមានទៅលើក្រុមសស្រ្តីដែលមិនធ្លាប់ធ្វើការសំរាលកូន ខាងវិសយ័វិជ្ជសាស្រ្តធ្វើការពន្យល់ថា ៖ ការមានគក៍ហាក់បីដូចជាអាច បង្ការជំងឺមហារីកកន្សោមកូនបាន ដែលវាមានទំនាក់ទនងជាមួយការបញ្ចេញ អូវុលបណ្តាលអោយមានកាសិកាកន្សោមកូនទទួលរងនូវការប៉ះពាល់។ ម្យ៉ាងវិញទៀតជំងឺមហារីកសុដន់ជំងឺមហារីកស្បូន ជំងឺមហារីកកន្សោមកូន ងាយកើតព្រមពេលជាមួយគ្នាដោយសារជំងឺទាំងបីប្រភេទនេះមានទំនាក់ទំនងជាមួយប្រពន្ធ័អង់ដូគ្រីន។
3.កត្តាតំនពូជ ៖ ប្រហែលជា20%-25% នៃអ្នកជំងឺមហារីកកន្សោមកូន ធ្លាប់មានសាច់ញាតិកើតជំងឺនេះ។
ក្រុមមនុស្សដែលប្រឈមមុខខ្ពស់ជាមួយជំងឺមហារីកកន្សោមកូន:
ជំងឺមហារីកកន្សោមកូនងាយកើតទៅលើក្រុមស្រ្តីដែលមានមុខងារកន្សោមកូនខុសប្រក្រតីដូចជា ៖ ការមករដូវលើកទីមួយរបស់គាត់មានភាពយឺតយ៉ាវ អស់រដូវមុន ការគំនត់នៃអាយុ ឈឺចាប់ពេលមករដូវ ក្រៅពីនោះមានមូលហេតុដទៃទៀតដូចជា ៖ ការនៅលីវយូរ ក្រុមស្រ្តីអា ក្រុមស្រ្តីដែលឧស្សាហ៍ធ្វើការរំលូតកូន និង ក្រុមស្រ្តីដែលមានសាច់ញាតិក្នុងគ្រួសារធ្លាប់កើតជំងឺនេះ។ ជំងឺមហារីកកន្សោមកូន អាចកើតទៅលើស្រ្តីគ្រប់វយ័ជាពិសេសច្រើនតែកើតទៅលើក្រុមស្រ្តីដែលមានវយ័ចំណាស់។
ជាទូទៅវាច្រើនតែកើតទៅលើក្រុមស្រ្តីដែលជិតដល់ពេលអស់រដូវនិងអស់រដូវ។ ជំងឺមហារីកកន្សោមកូនមានប្រភេទផ្សេងៗគ្នាហើយវាកើតនៅលើវយ័ខុសៗគ្នា។ ជំងឺមហារីកកន្សោមកូនរីកលូតលាស់យ៉ាងលឿនចាប់ពីពេលអ្នកជំងឺមានអាយុចាប់ពី40ឆ្នាំឡើងទៅ អាយុដែលជំងឺមហារីកកន្សោមកូនរីកលូតលាស់យ៉ាងលឿនបំផុត នោះ គឺចន្លោះពី50-60ឆ្នាំ ចាប់ពីអាយុ70ឆ្នាំឡើងទៅជំងឺមហារីកកន្សោមកូនរីក លូតលាស់មានសំទុះយឺតទៅៗ។ ចំពោះក្រុមមនុស្សដែលប្រឈមមុខខ្ពស់ ជាមួយ ជំងឺមហារីកកន្សោមកូនគួរតែចាប់អារម្មណ៍បន្តិចពីអាការះក្នុងដំណាក់កាលដំបូងរបស់ជំងឺមហារីកកន្សោមកូន ការដឹងទាន់ពេលវេលាយើងអាចធ្វើការព្យាបាល វាបានយ៉ាងមានប្រសិទ្ធិភាព។
តើជំងឺមហារីកកន្សោមកូនមានអាការះដូចម្ដេចខ្លះ?
1.ឈឺពោះ,ឆ្អល់ពោះមិនបាត់។
2.រដូវមិនទៀងទាត់,ស្បូនធ្លាក់ឈាមមិនទៀងទាត់,ធ្លាក់ឈាមតាមទ្វារមាស ក្រោយអស់រដូវ
3.ចំពោះជំងឺមហារីកកន្សោមកូនដំណាក់កាលចុងក្រោយអ្នកជំងឺចេះតែស្គមទៅៗ
2.រដូវមិនទៀងទាត់,ស្បូនធ្លាក់ឈាមមិនទៀងទាត់,ធ្លាក់ឈាមតាមទ្វារមាស ក្រោយអស់រដូវ
3.ចំពោះជំងឺមហារីកកន្សោមកូនដំណាក់កាលចុងក្រោយអ្នកជំងឺចេះតែស្គមទៅៗ
តើជំងឺមហារីកកន្សោមកូនមានរោគសញ្ញាដូចម្ដេចខ្លះ?
1.ពោះផ្នែកខាងក្រោមផ្នែកឆ្វេងនិងស្តាំមានដុំសាច់
2.ដុំសាច់នៅនឹងថ្កល់នៅពេលដែលយើងផ្លាស់ប្ដូរឥរិយាបទ
3.ទាចទឹក,ជាទូទៅវាមានលក្ខណះជាឈាម
4.ញាំបាយមិនសូវបាន ចុះស្គម អស់កំលាំង ល្ហិតល្ហៃ
2.ដុំសាច់នៅនឹងថ្កល់នៅពេលដែលយើងផ្លាស់ប្ដូរឥរិយាបទ
3.ទាចទឹក,ជាទូទៅវាមានលក្ខណះជាឈាម
4.ញាំបាយមិនសូវបាន ចុះស្គម អស់កំលាំង ល្ហិតល្ហៃ
អាការះជំងឺមហារីកកន្សោមកូនដំណាក់កាលដំបូង មានពេលខ្លះស្ដែងចេញហើយពេលខ្លះក៏មិនស្ដែងចេញប្រសិនបើលេចចេញនូវអាការះមួយណាខាងលើ ត្រូវតែប្រញាប់រស់រាន់ទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យព្យាបាល ពីព្រោះការព្យាបាលជំងឺមហារីកកន្សោមកូនដែលស្ថិតក្នុងដំណាក់កាលដំបូងមានប្រសិទ្ធិភាពខ្ពស់។
តើមានវិធីណាខ្លះដើម្បីធ្វើរោគវិនិច្ឆយ័ជំងឺមហារីកកន្សោមកូន?
1.បច្ចុប្បន្ននេះដោយសារតែការរីកចំរើនឥតឈប់ឈរនៃរ៉ាឌីយ៉ូឡូសី(Radiology) ធ្វើអោយយើងអាចចែកដំណាក់កាលជំងឺមហារីកកន្សោមកូនបានដោយពឹងផ្អែកលើបច្ចេកវិជ្ជាមួយនេះព្រមទាំងធ្វើអោយយើងដឹងពីស្ថានភាពជំងឺ បន្ទាប់ពីធ្វើការ ព្យាបាល ថាតើវាមានរើឡើងវិញឬអត់និងធ្វើការទស្សន៏ទាយពីការវិវត្តន៍របស់ជំងឺ។
2.តាមរយៈអេកូធ្វើអោយយើងអាចកំនត់ពីទីតាំង,ទំហំរបស់ដុំម៉ាសថាវាជាដុំគីសឬដុំសាច់។
3.តាមរយៈCTនិងMRIអាចធ្វើអោយយើងអាចកំនត់ពីទីតាំងបែងចែកដំណាក់កាលមហារីកនិងធ្វើការពិនិត្យតាមដានក្រោយពីវះកាត់រួច។
ការចោះយកសាច់ទៅពិសោធន៍(Biopsy) ៖ ឆ្លងកាត់តាមឧបករណ៍ដែលមានឈ្មោះថាឡាផូរូស្កុពី(Laporoscopy) ដើម្បីធ្វើការចោះយកសាច់ទៅពិសោធន៍ពីព្រោះធ្វើការចោះយកសាច់ទៅពិសោធន៍គឺជាវិធីមួយដែលអាចធ្វើរោគវិនិច្ឆយ័ជំងឺមហារីកកន្សោមកូនបានយ៉ាងច្បាស់លាស់។ ការធ្វើរោគវិនិច្ឆយ័ជំងឺមហារីកកន្សោមកូនដំណាក់កាលដំបូងពិតជាមានការលំបាកណាស់ ដូច្នេះយើងត្រូវតែប្រើវិធីផ្សេងៗ ដើម្បីជាជំនួយក្នុងការធ្វើរោគវិនិច្ឆយ័ ជំងឺនេះ អោយបានឆាប់រហស័តាមដែលអាចធ្វើទៅរួច។
តើជំងឺមហារីកកន្សោមកូនមានវិធីព្យាបាលណាខ្លះ?
វិធីនៃការព្យាបាលជំងឺមហារីកកន្សោមកូនគឺជាការធ្វើសមាហរណ័ចូលគ្នាជាច្រើនដូចជាអាយុរបស់អ្នកជំងឺ,អ្នកជំងឺនៅលីវឬរៀបការរួច ការបែងចែកដំណាក់កាល, ការចែកប្រភេទតាមរយះជាលិកាវិទ្យា ការដឹងអំពីកោសិកាមហារីកថា វាស្ថិតនៅក្នុងដំណាក់កាលរីកលូតលាស់មួយណា ទំហំនៃដុំមហារីក ចង់បានកូនតទៅទៀតឬក៏ឈប់ចង់បានកូនតទៅទៀត។ល។
1.ការវះកាត់ ៖
2.ការវះកាត់គូបផ្សំជាមួយការប្រើថ្នាំប្រឆាំងមហារីកនិងការប្រើកាំរស្មី
3.ការព្យាបាលដោយមិនបាច់ធ្វើការវះកាត់មានដូចជា ៖ ការព្យាបាលដោយប្រើសីតុណ្ហភាពកំណក ការព្យាបាលដោយចាក់បញ្ចូល ការព្យាបាលដោយប្រើគ្រាប់អនុភាគ ការព្យាបាលតាមបច្ចេកវិជ្ជាតំណពូជ(Gene therapy)