សេចក្តីស្នេហាមិនមានរើសពីឋានៈ វ័យ ពណ៌សម្បុរ កម្រឹតសញ្ញាបត្រ ឬជាតិសាសន៍ណាមួយឡើយ ។ សេចក្តីស្នេហា មានចំពោះមនុស្សគ្រប់ឋានៈ គ្រប់វ័យ...... បានគ្រប់ពេលវេលា ។ ការបង្កើតនូវសេចក្តីស្នេហា មិនមែនជារឿងដែលពិបាកនោះឡើយ អ្វីដែលពិបាកនោះគឺ ការរក្សាសេចក្តីស្នេហានោះ ឲ្យបានស្ថិតស្ថេរយូរអង្វែង ដែលចាស់បូរាណលោកយាយស្រឡាញ់គ្នារហូតដល់ចាស់ព្រឹទ្ធចាស់ព្រេងនោះណា គឺជារឿងដែលលំបាកបំផុត ។