មូលហេតុចំនួន ៩ ដែលភ្ញៀវទេសចរពេញនិយមមកទស្សនាប្រទេសកម្ពុជា
ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសកម្ពុជាមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកាន់តែច្រើនឡើងៗ ដើម្បីមកទស្សនាប្រាង្គប្រសាទល្បីៗជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត តំបន់ឆ្នេរ រមណីយដ្ឋានជាច្រើនទៀត រួមទាំងសិក្សាស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាជនខ្មែរជាដើម។
TheBNEWS នឹងបង្ហាញពីមូលហេតុចំនួន ១០ ដែលជាចំណុចទាក់ទាញរបស់កម្ពុជាសម្រាប់ភ្ញៀវទេសចរអន្តរជាតិនិយមមកទស្សនា៖
១) ងាយស្រួយធ្វើដំណើរមកទស្សនា
បើអ្នកទេសចរជ្រុលជាបានចំណាយពេលធ្វើដំណើរពីអឺរ៉ុបមកលេងនៅទីក្រុងបាងកកហើយនោះ ដូច្នេះកម្ពុជាជាគោលដៅទេសចរណ៍មួយទៀតសម្រាប់ភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរបន្តមកកាន់ទឹកដីអច្ឆរិយមួយនេះដែលសំបូរទៅដោយធនធានធម្មជាតិ និងសម្បត្តិវប្បធម៌។ ការធ្វើដំណើរដ៏វែងឆ្ងាយដែលប្រើរយៈពេលពី៨ទៅ៩ម៉ោងដោយចំណាយថ្លៃសំបុត្រប្រមាណ២០ អ៊ឺរ៉ូ។ ជម្រើសមួយទៀតអ្នកទេសចរណ៍ទាំងនោះអាចហោះហើរពីបាងកកឬកូឡាឡាំពួរទៅកាន់ខេត្តសៀមរាបផ្ទាល់តែម្តង ឬមកក្រុងភ្នំពេញក៏បានដែរ។

២) ទៅទស្សនាប្រាសាទអង្គរវត្ត
ទៅទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យ គឺជាចំណុចសំខាន់ និងជាមូលហេតុចម្បងមួយក្នុងការធ្វើដំណើរមកកម្សាន្តនៅកម្ពុជា។ ប្រាសាទនេះគឺជាទីក្រុងរបស់អាណាចក្រខ្មែរចាប់ពីសតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៥ ហុំព័ទ្ធទៅដោយព្រៃភ្នំ។ ទីកន្លែងសម្រាប់ទស្សនាព្រះអាទិត្យលិច គឺជាកន្លែងដែលមានមនុស្សណែនណាន់ ចំណែកទីកន្លែងសម្រាប់ទស្សនាថ្ងៃរះនៅអង្គរក៏អ៊ូអរកុះករដូចគ្នា។ ដូច្នេះគំនិតល្អភ្ញៀវបរទេសគួរតែទិញសំបុត្រទស្សនាឲ្យបានបីថ្ងៃដោយតម្លៃ៤០ដុល្លារ ដើម្បីបានត្រលប់មកទស្សនាប្រាសាទដែលមិនទាន់បានចូលទស្សនាពេលមានមនុស្សតិចវិញ។

ជាទូទៅភ្ញៀវទេសចរណ៍ច្រើនតែត្រលប់ទៅញ៉ាំបាយថ្ងៃត្រង់នៅសៀមរាបពេលរសៀលទើបត្រលប់មកទស្សនាប្រាសាទអង្គរវិញ។ អ្នកទេសចរអាចជិះកង់បាន ប៉ុន្តែអ្នកត្រូវអត់ទ្រាំ នឹងចម្ងាយដ៏ឆ្ងាយព្រមជាមួយនឹងកម្ដៅថ្ងៃផងដែរ ឯតម្លៃកង់បីវិញជាទូទៅ(១៥$ /មួយថ្ងៃ) ដើម្បីដឹកជូនអ្នកពីប្រាសាទមួយទៅប្រាសាទមួយទៀត។

ប្រភពរូបភាព៖ unesco
ចង់ទៅលេងឆ្នេរសមុទ្រនៅថៃ កុំភ្លេចទៅលេងកោះល្បីៗទាំង ១០ នេះ៣) ងាយស្រួលធ្វើដំណើរទៅមក
ផ្លូវធ្វើដំណើរពីខេត្តទៅក្រុង ត្រូវបានតភ្ជាប់កាន់តែល្អប្រសើរបន្តិចម្តងៗ ហេតុដូច្នេះ អ្នកទេសចរអាចធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយតាមរយៈរថយន្តក្រុងជាមួយតម្លៃទាបបំផុត ឬ តម្លៃថ្លៃជាងនេះអាស្រ័យលើចំណង់ចំណូលចិត្ត និង លទ្ធភាពរបស់ខ្លួន។

៤) មានមុខម្ហូបឆ្ងាញ់ដាក់លក់យ៉ាងព្រោងព្រាត
ម្ហូបលក់តាមផ្លូវដ៏ឈ្ងុយឆ្ងាញ់ ជាមួយគ្រឿងផ្សំស្រស់ៗ មីឆា បាយឆា គឺជាអាហារដែលអ្នកចាំបាច់ត្រូវតែភ្លក់។ មិនតែប៉ុណ្ណោះមានអាហារចម្លែកៗជាច្រើនទៀតនៅតំបន់ឆ្ងាយៗ និង ប្លែកៗដូចជាពីងពាង ជាដើម។ ទឹកផ្លែឈើស្រស់ៗឈ្ងុយឆ្ងាញ់ មានទាំងទឹកដូងទឹកអំពៅ អាចរកញុំបានយ៉ាងងាយជាមួយតម្លៃត្រឹម១ដុល្លារ។ រីឯអាហារលក់តាមផ្លូវមានតម្លៃថោកបំផុតដោយចំណាយមួយពេលត្រឹម១ដុល្លារប៉ុណ្ណោះ។

ប្រភពរូបភាព៖ triptargets
៥) មានភាពរាក់ទាក់ពីប្រជាជនកម្ពុជា
ជាញឹកញាប់កម្ពុជា ត្រូវបានគេប្រសិទ្ធនាមឱ្យថា ជាដែនដីនៃស្នាមញញឹម ព្រោះជនជាតិខ្មែរមានភាពរួសរាយរាក់ទាក់ ជាមួយនឹងភ្ញៀវទេសចរបរទេស។ ប្រជាជនកម្ពុជា នឹងធ្វើឱ្យភ្ញៀវទេសចរទាំងនោះមានអារម្មណ៍ថា ខ្លួនកំពុងតែស្ថិតនៅក្នុងផ្ទះរបស់ខ្លួនឯងដែរ ហើយនឹងអាចចងចាំអនុស្សាវរីយ៍នៃស្នាមញញឹមនោះជាយូរអង្វែង។ លក្ខណៈពិសេសនេះ គឺជាឱកាសដ៏ល្អបំផុតសម្រាប់អ្នកថតរូបប្រជាជនកម្ពុជា។

៦) ទទួលបានបទពិសោធន៍ថ្មីៗ
ប្រជាជនកម្ពុជាភាគច្រើន រស់នៅចិញ្ចឹមជីវិតដោយការធ្វើស្រែចម្ការលើដីរបស់ខ្លួន។ ប្រជាជនប្រមាណ ៧៥ភាគរយនៅតែដាំដុះ ស្រូវពោត និងបន្លែដដែល។ នៅពេលចាកចេញពីរាជធានី ឬ ទីប្រជុំជនអ្នកទេសចរនឹងបានឃើញទេសភាពជនបទដែលប្រជាជនភាគច្រើនរស់នៅក្នុងផ្ទះសង់ពីឈើ។ បទពិសោធន៍បែបនេះ អាចជារឿងមួយខុសប្លែកនៅតាមប្រទេសផ្សេងៗទៀត។

យោងតាមអ្នកទេសចរ៖ ទាំងនេះគឺជាឆ្នេរល្អបំផុតចំនួន ១០ នៅលើពិភពលោកប្រចាំឆ្នាំ ២០១៥នេះ
៧) ឆ្នេរខ្សាច់សស្រស់ស្អាត
បើសិនជាអ្នកទេសចរស្វែងរកកន្លែងស្ងាត់ស្ងៀម គេងហាលថ្ងៃដោយគ្មានរមណីដ្ឋានធំៗ និងកកកុញនោះ ឆ្នេរខ្សាច់កម្ពុជា គឺសក្ដិសមបំផុតសម្រាប់អ្នកទេសចរទាំងនោះ។ ឆ្នេរកែប ឆ្នេរជាច្រើន ទៀតនៅក្នុងខេត្តព្រះសីហនុ កោះរ៉ុង កោះរ៉ុងសន្លឹម ។ល។ សុទ្ធសឹងតែជាកន្លែងស្ងប់ស្ងាត់ប្រកបទៅដោយឆ្នេរខ្សាច់សស្គុះជាមួយនឹងធម្មជាតិពណ៌បៃតងដែលមានតែនៅទីនោះ។

ឆ្នេរអូរឈើទាលខេត្ត ព្រះសីហនុ ប្រភពរូបភាព៖ nationalgeographic
៨) សុវត្ថិភាព
ប្រទេសកម្ពុជា អាចចាត់ទុកថា ជាប្រទេសមួយមានសុវត្ថិភាពខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀត។ នៅក្នុងទីក្រុងអ្នកទេសចរអាចស្នាក់នៅតែម្នាក់ឯង ហើយក៏ជាឱកាសមួយបានស្គាល់អ្នកទេសចមកពីកន្លែងផ្សេងៗនៅក្នុងភោជនីយដ្ឋាន សណ្ឋាគារឬកន្លែងកម្សាន្តផ្សេងៗ។ បើសិននេះការធ្វើដំណើរតែម្នាក់ឯងជាលើកដំបូងកម្ពុជា គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកទេសចរចាប់យកឱកាសនេះត្រលប់ទៅវិញ។

ប្រភពរូបភាព៖ nationalgeographic
៩) ចំណាយលើការដើរកម្សាន្តទាប
បើសិនជាមូលហេតុដែលបានរៀបរាប់ខាងលើនៅមិនគ្រប់គ្រាន់ឱ្យអ្នកទេសចរមកកម្សាន្តនៅកម្ពុជាទេនោះ ហេតុផលមួយនេះប្រហែលជាធ្វើឱ្យអ្នកទេសចរផ្លាស់ប្ដូរគំនិតបាន គឺការចំណាយដ៏ទាបបំផុត។ ការមកទស្សនាចរនៅកម្ពុជា អ្នកមិនចាំបាច់សន្សំប្រាក់ជាច្រើនឆ្នាំនោះទេ ព្រោះគ្រប់ការចំណាយនៅកម្ពុជាមានតម្លៃទាប។ បន្ទប់ជួលមួយ អ្នកទេសចរអាចចំណាយត្រឹម១០ទៅ១៥ដុល្លារប៉ុណ្ណោះក្នុងមួយយប់។ ម្យ៉ាងទៀតផ្ទះស្លឹកមួយយប់នៅមាត់សមុទ្រ អ្នកអាចចំណាយអស់ត្រឹមតែ៥ដុល្លារប៉ុណ្ណោះក្នុងមួយយប់។ រីឯអាហារ តាមដងផ្លូវមួយពេលតែ១ដុល្លារទៅ៣ដុល្លារហេតុដូច្នេះក្នុងមួយថ្ងៃចំណាយតែ២០ដុល្លារ អ្នកទេសចរអាចដើរលេងបានយ៉ាងសប្បាយ៕

ប្រភពរូបភាព៖ impresstravel