Monday, June 1, 2015

ឱសថ​សម្រាប់ព្យាបាល​​ជំងឺបេះដូង​ដែលមាន​អាយុកាល ៨០០ ឆ្នាំ​មក​ហើយ



រូបមន្ត​ដ៏ល្បីល្បាញ​ដែល​បាន​បង្កើត​ឡើង​ដោយ​អ្នកស្រី nun Hildegard von Bingen មាន​អាយុកាល ៨០០ ឆ្នាំមក​ហើយ។ ឱសថនេះត្រូវ​បាន​បង្ហាញ​ថា មាន​ប្រសិទ្ធិភាព​យ៉ាងខ្លាំង​ក្នុង​​ការ​ព្យាបាលជំងឺ​ខ្សោយ​បេះដូង និង​ជំងឺគាំងបេះដូង។ ឱសថនេះ​អាច​ប្រើបាន​ចំពោះអ្នក​មានបញ្ហាបេះដូង​ដូចជា៖ ឈឺ​បេះដូង​ភ្លាមៗ, ម្តង​ឈឺ​ម្តងអត់, បេះដូង​លោត​ញាប់… មិន​តែ​ប៉ុណ្ណោះវា​អាច​ជួយប្រឆាំងនឹង​បញ្ហា​តឹងណែន​ដើមទ្រូង។
អ្វីដែលអ្នកត្រូវការ៖
– ជីវ៉ាន់ស៊ុយបារាំង (parsley) ស្រស់ ១០ ដើម
– ស្រាទំពាំង​បាយជូរ​សុទ្ធ​១លីត្រ
– ទឹកខ្មេះ ២ស្លាបព្រាបាយ
– ក្រមួន​ឃ្មុំ ៣០០ ក្រាម
វិធីធ្វើ៖
ដាក់ដើម​ជីវ៉ាន់ស៊ុយស្រស់ ១០ដើមនេះ​ចូល​ក្នុងស្រាធម្មជាតិ​សុទ្ធ ១លីត្រ និង​បន្ថែម​ទឹកខ្មេះ​សុទ្ធ ១-២ ស្លាបព្រាបាយ។ ដាក់ដុត​កម្តៅក្រោមសីតុណ្ហភាព​ទាបរយៈ​ពេល ១០នាទី(ត្រូវ​មាន​ការប្រុងប្រយ័ត្ន ព្រោះវា​បញ្ចេញ​ពពុះផុល​ឡើង)។ បន្ទាប់​មកបន្ថែម​ក្រមួនឃ្មុំ ៣០០ក្រាមចូល  ហើយ​រំងាស់​ទុកចោល​រយៈពេល ៤នាទី។ ក្រោយមក​ទៀត​យក​ស្រាក្តៅ​នេះ​ចាក់ចូល​ដប ដែល​ត្រូវ​បាន​លាង​សម្អាត​នឹង​មេស្រារួច។ គ្រប​វាឲ្យ​ជិត! ការ​ប្រញាប់​ទទួលទាន​វាមិនប៉ះពាល់​ផលអាក្រក់​នោះទេ និង​អាចទទួលទាន​ដោយសេរី។ ប្រសិនបើ​អ្នក​មិន​ចង់​ដាក់​ទឹកឃ្មុំ​ចម្អិន​ជាមួយ​ទេ អ្នក​អាច​ចាក់​វាចូល​នៅពេលក្រោយ​ក៏បាន។
ការប្រើប្រាស់៖
ទទួលទាន​ឱសថ​នេះ ១ស្លាបព្រាបាយ​ជារៀងរាល់​ថ្ងៃរហូតដល់​អាការៈ​បាន​ជាសះស្បើយ។ ចំពោះ​ជំងឺធ្ងន់ធ្ងរ ចាំបាច់​ត្រូវ​ទទួលទាន​វាក្នុងរយៈ​ពេលយូរ៕