ប្រវត្តិតស៊ូ និង ភាពជោគជ័យរបស់លោកថូម៉ាស Thomas Jefferson ដែលប្រជាជនអាមេរិកមិនអាចបំភ្លេចបាន
លោក ថូម៉ាស ជេហ្វហ្វឺសុន (Thomas Jefferson ) គឺជាបិតាស្ថាបនិក និង ជាប្រធានាធិបតីទី៣របស់អាមេរិក (ចាប់ពីឆ្នាំ ១៨០១ ដល់ ឆ្នាំ១៨០៩)។ លោក គឺជាបុគ្គលដ៏ល្បីល្បាញមួយរូបក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក តាមរយៈស្នាដៃជាច្រើន ទាំងផ្នែកតែងនិពន្ធសៀវភៅ ក៏ដូចជា ភាពជាអ្នកដឹកនាំរបស់លោក។ ដោយសារតែ ប្រជាជនអាមេរិកចាត់ទុកថា ថូម៉ាស ជេហ្វហ្វឺសុន (Thomas Jefferson ) គឺជាបុគ្គលដ៏សំខាន់បែបនេះហើយ បានជាគេដាក់បញ្ចូលរូបរបស់លោក នៅលើក្រដាសប្រាក់២ដុល្លារអាមេរិក។
ជីវិតកាលពីនៅកុមារភាព
លោក ថូម៉ាស ជេហ្វហ្វឺសុន (Thomas Jefferson ) កើតនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ១៧៤៣ នៅជាយក្រុង Charlottesville នៃរដ្ឋ Virginia ក្នុងគ្រួសារដ៏ខ្ពង់ខ្ពស់មួួយ។ ឪពុករបស់មានឈ្មោះថា Peter Jefferson ដែលជាអ្នកជោគជ័យវិស័យកសិកម្ម និង ជាអ្នកជំនាញផ្នែកគូរផែនទីផងដែរ។ ចំណែកម្តាយវិញ មានឈ្មោះថា Jane Randolph Jeffersonដែលជាប់សែស្រឡាយក្សត្ររបស់អង់គ្លេស និង ស្កុតឡែន។

លោក គឺជាកូនទី៣ ក្នុងចំណោមបងប្អូន១០នាក់។ កាលពីនៅក្មេង ថូម៉ាស ជេហ្វហ្វឺសុន (Thomas Jefferson ) ចូលចិត្តលេងជាមួយនឹងដើមឈើ កូតវីយូឡុង និង អានសៀវភៅជាដើម។ នៅអាយុ ៩ឆ្នាំ ក្មេងប្រុសរូបនេះបានចាប់ផ្តើមចូលរៀនជាផ្លូវការ ដោយសិក្សាភាសាឡាទីន និង ក្រិក។
នៅអាយុ ១៦ ឆ្នាំ ថូម៉ាស ជេហ្វហ្វឺសុន (Thomas Jefferson ) ក៏ចាប់ផ្តើមសិក្សាលើផ្នែកជាច្រើនទៀត ក្នុងនោះក៏មានគណិតវិទ្យាផងដែរ ជាមួយនឹងលោក Reverend James Mauryជាអ្នកជំនាញវិស័យអប់រំប្រចាំរដ្ឋ Virginia ។ ក្នុងឆ្នាំ១៧៦០ លោកបានចូលសិក្សានៅមហាវិទ្យាល័យ William និង Mary ( College of William and Mary) ក្នុងទីក្រុងVirginia។ ថ្វីត្បិតតែ វាជាមហាវិទ្យាល័យចំណាស់លំដាប់ទី២ បន្ទាប់ពី Harvard ប៉ុន្តែនៅតែមិនទាន់មានប្រព័ន្ធអប់រំច្បាស់លាស់នៅឡើយ ដែលប្រការនេះធ្វើឲ្យ ជេហ្វហ្វឺសុន មានការព្រួយបារម្ភយ៉ាងខ្លាំង។
ចាប់អារម្មណ៍លើផ្នែកច្បាប់
នៅពេលសិក្សានៅ មហាវិទ្យាល័យ William និង Maryនោះលោក ថូម៉ាស ជេហ្វហ្វឺសុន (Thomas Jefferson ) បានជួបជាមួយនឹង គ្រូច្បាប់ម្នាក់ឈ្មោះ លោក George Wythe ។ ក្រោយមក ជេហ្វហ្វឺសុន មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើផ្នែកច្បាប់ បើទោះបីជាពេលនោះ ពុំមានសាលាច្បាប់នៅឡើយ ដូច្នេះហើយ លោកបានព្យាយាមអានសៀវភៅច្បាប់ជាច្រើនក្បាល ដើម្បីអភិវឌ្ឍខ្លួនទៅជា មេធាវី។

ក្រោយពីបានអានសៀវភៅអស់ជាច្រើនរួចមក លោកក៏បានសម្រេចចិត្តចូលប្រឡង រហូតបានជាប់ជាស្ថាពរ។ នៅឆ្នាំ ១៧៦៧ លោកក៏បានឈានជើងចូលធ្វើការក្នុងវិស័យច្បាប់ក្នុងរដ្ឋ Virginia ដោយទទួលបានជោគជ័យយ៉ាងធំធេង ព្រោះបានដោះស្រាយរឿងក្តីជាច្រើន។
មានស្នាដៃសរសេរគោលសំខាន់ៗនៃសេចក្តីប្រកាសអំពីឯករាជ្យអាមេរិក
ដោយសារតែ មានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈការងារផ្នែកច្បាប់នោះ លោក ថូម៉ាស ជេហ្វហ្វឺសុន (Thomas Jefferson ) ត្រូវបានគេជ្រើសរើសឲ្យក្លាយជា ក្រុមអ្នកជំនាញដែលត្រូវទទួលបន្ទុក សរសេរគោលសំខាន់ៗនៃសេចក្តីប្រកាសអំពីឯករាជ្យរបស់អាមេរិក ដើម្បីឲ្យប្រទេសមួយនេះអាចដើរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកភាពរីកចម្រើន ។ ដោយសារតែបែបនេះហើយ បានជាគេហៅរូបលោកថា ជាបិតាស្ថាបនិករបស់សហរដ្ឋអាមេរិក។

ក្លាយជាអភិបាលរដ្ឋ Virginia
បន្ទាប់ពីសាងស្នាដៃជាបន្តបន្ទាប់ លោក ថូម៉ាស ជេហ្វហ្វឺសុន (Thomas Jefferson ) ត្រូវបានគេជ្រើសរើសជាអភិបាលរដ្ឋVirginia នៅ ឆ្នាំ ១៧៧៩ ស្របពេលដែលកំពុងបញ្ហាសង្គ្រាមបដិវត្ត។ បញ្ហាកាន់តែស្មុគស្មាញឡើង នៅពេលដែលចក្រភពអង់គ្លេសបានចូលឈ្លានពានរដ្ឋ Virginia នៅក្នុងឆ្នាំ១៧៨១។

ជាមួយគ្នានោះ មានការរិះគន់យ៉ាងខ្លាំងទៅលើរូបលោក។ ដោយសារតែមានបញ្ហារិះគន់យ៉ាងច្រើនបែបនេះហើយ ជេហ្វហ្វឺសុនបានសម្រេចចិត្តលាឈប់ពីមុខដំណែង។ អ្វីដែលអាក្រក់ជាងនេះទៀតនោះ ប្រពន្ធរបស់លោកបានស្លាប់នៅឆ្នាំ ១៧៨២ ធ្វើឲ្យជីវិតកាន់តែធ្លាក់ចូលក្នុងភាពអស់សង្ឃឹមខ្លាំង។ ក្រោយមក លោកក៏បានវិលត្រឡប់ទៅរស់នៅក្នុងជីវភាពជា មនុស្សសាមញ្ញ ដោយរីករាយជាមួយនឹង ការធ្វើស្រែចម្ការ និង ការសរសេរសៀវភៅជាដើម។
ចូលបម្រើការងារវិញ ដោយកាន់តំណែងមន្ត្រីការទូតនៅបារាំង
ក្រោយពីឃ្លាតចាកឆ្ងាយពីវិស័យនយោបាយមួយរយៈមក លោក ថូម៉ាស ជេហ្វហ្វឺសុន (Thomas Jefferson ) បានចូលបម្រើការងារវិញ ដោយត្រូវបានគេតែងតាំងជា មន្ត្រីការទូតដើម្បីបំពេញការងារបន្ទាន់នៅប្រទេសបារាំង។ បន្ទាប់ពីបំពេញការងារនៅប្រទេសបារាំងអស់រយៈពេលជិត៥ ឆ្នាំ ថូម៉ាស ជេហ្វហ្វឺសុនក៏វិលត្រឡប់មកកាន់អាមេរិកវិញនៅឆ្នាំ ១៧៨៩។ ក្រោយមក លោកក៏ត្រូវបានគេតែងតាំងជា រដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាមេរិកដំបូងបំផុត។
ក្លាយជាអនុប្រធានាធិបតី និង ប្រធានាធិបតីអាមេរិក
នៅឆ្នាំ ១៧៩៧ លោកត្រូវបានគេជ្រើសតាំងជា អនុប្រធានាធិបតីរបស់អាមេរិក ដែលកាលនោះ លោក John Adams គឺជាប្រធានាធិបតី។ ប៉ុន្តែទាំងប្រធានាធិបតី និង អនុប្រធានាធិបតីហាក់ដូចជា មិនសូវបានពិភាក្សាបញ្ហាផ្សេងៗច្រើននោះឡើយ។ ជាមួយនឹងស្ថានភាពនេះ លោក ថូម៉ាស ជេហ្វហ្វឺសុន (Thomas Jefferson ) ហាក់មិនសូវមិនសប្បាយចិត្តនឹងតំណែងដែលជាអនុប្រធានាធិបតីឡើយ។
នៅឆ្នាំ ១៨០០ ថូម៉ាស ជេហ្វហ្វឺសុនបានសម្រេចចិត្តឈរឈ្មោះប្រកួតប្រជែងតំណែងប្រធានាធិបតី ហើយក៏ទទួលជ័យជំនះជាស្ថាពរ។ តាំងពីឡើងកាន់តំណែងជាផ្លូវការនៅឆ្នាំ ១៨០១មក លោកបានដើរលើផ្លូវត្រូវ ដោយបានជួយឲ្យអាមេរិកមានការរីកចម្រើនឆាប់រហ័ស។

ជីវិតចុងក្រោយ
បន្ទាប់ពីបញ្ចប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ១៨០៩ លោក ថូម៉ាស ជេហ្វហ្វឺសុនបានត្រឡប់ទៅកាន់ស្រុកកំណើតនៅរដ្ឋ Virginia វិញ ដោយរស់នៅក្នុងជីវភាពធម្មតា។ លោកក៏បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និង សង្គមជាតិទាំងមូល។ នៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ១៨២៦ លោកក៏បានទទួលមរណភាព៕