Thursday, December 11, 2014

សុបិន ១៦ ប្រការ



សេចក្ដីផ្ដើម

ព្រឹត្ដិការណ៍ ​ដែលគេបានដឹង ​បានឃើញ​ក្នុងពេលដេកលក់ ហៅថាសុបិន​​​​​​​​​​​​​​​​​ឬកាយល់សប្តិ ។
សុបិន​​​ ​​ឬការយល់សប្តិភាគច្រើនកេយកជាការមិនបានទេ មិនពិតដូចបានដឹងបានឃើញមិន គូរកើតទុក្ខ ព្រូយបារម្ភ ឬ ភ្ញាក់ផ្អើលអ្វីទេ។ប៉ុន្តែយូៗសុបិន ឬការយល់សប្តិខ្លះ មានសេចក្តីពិត អាចយកជាការបាន ឬជាប្រផ្នូលឲ្យគេយល់ ដឹងនូវអ្វីដែលបម្រុងនឹងកើតឡើងក្នុងអនាគត កាលបានដូចជាមហាសុបិន្ត​​​​​១៦ របស់ព្រះបាទបសេទិកោសលជាដើម។មហាសុបិន្ត១៦នេះមិនមែនជាពុទ្ធទំនាយទេ ព្រោះព្រះពុទ្ធ មិនមែនជាអ្នកទស្សទាយទេ ទាំងព្រះអង្គជាអ្នកហាមឃាត់មិនឲ្យភិក្ខុសង្ឃរកស៊ីទស្សទាយផង។ជាធម្មតាអ្នកទស្សទាយ​គេគន់គូររកថ្ងៃលិចថ្ងៃអណ្តែត ប្ញក្សពាវេលាល្អ រកគូស្រករប្តីសីរួមរក្សមេត្រីសុខសប្បាយរកស៊ី មានបានកើតកាលវាលគុម្ពត្រជាក់ត្រជុំមានជោកមានជយសិរីសួស្តីដូចនេះជាដើមឯព្រះពុទ្ធមិនដូចនោះទេសេក្តីនៃមហាសុបិន្តក៏មិនមែនដូចនោះដែរគ្រាន់តែជាការបកស្រាយអត្ថធិប្បាយពន្យល់នូវអត្ថនយនៃមហាសុបិន្តតែប៉ុណោ្ណះដូចនេះមិនគួរប្រើពាក្យថាពុទ្ធទំនាយ​ប្ញយល់ថាជារឿងដែលព្រះពុទ្ធអង្គទ្រង់ទាយទុកមកនោះទេ។សុបិន្ត(អ្នកខ្លះនិយាយជាសុបិន្តនិមិត្ត)ប្ញការយល់សប្តិនេះទោះបីពិតក្តីដរាបណានៅ មានមនុស្សដរាបនៅតែមានសុបិន​ប្ញ​ ការយល់សប្តិ មនុស្សនៅតែមិនស្រឡះចិត្តក្នុងរឿងសុបិន្តនេះដដែល។ដើម្បីជួយបំភឺ្លរឿងសុបិន្តនេះ និងដើម្បីជួយទប់ហេតុនៃប្រផ្នូលនោះកុំឲ្យវាដើរលឿនខ្លាំងពេកទើបខ្ញុំសរសេររឿងនេះឡើង។ខ្ញុំសង្ឃឹមថាកូនសៀវភៅនេះនឹងបានជាប្រយោជន៍ខ្លះដល់លោកអ្នកអានជាពុំខាន។ នមោ តស្ស ភគវតោ  អរហតោ សម្មាសម្ពុទ្ធស្ស។ មហាសុបិន្តជាតក ាឧសភា រុក្ខា គាវិយោ គវា ច អស្សោ កំសោ សិគាលី ច កុម្ភោ បោក្ខរណី ច អបាកចន្ទនំ លាវូនិ​​ សីទន្តិ សិលា ប្លវន្តិ មណ្ឌូកិយោ កណ្ហសប្បេ គិលន្តិ កាកំ សុវណ្ណា បរិវារយន្តិ តសា វកា ឯឡកានំ ភយា ហិ វិប្បរិយាយោ វត្តតិ នយិធមត្តីតិ។គោឧសភទាំងឡាយ ១ឈើទាំងឡាយ ១មេគោទាំងឡាយ១គោឈ្មោលទាំងឡាយ១សេះ១ ភាជន៍មាស១មេចចក១ក្អម១ស្រះបាក្ខរណី១បាយឆៅ១ ខ្លឹមចន្ទន៍១ផ្លែឃ្លោកទាំងឡាយលិច១ថ្មទាំងឡាយអណ្តែត១មេកង្កែបទាំងឡាយខាំពស់វែកទាំងឡាយ១រាជហង្សទាំងឡាយចោមរោមក្កែក១ខ្លាដំបងទាំងឡាយ​ភ្ញាក់ផ្អើលព្រោះខ្លាចពពែទាំងឡាយ១បរិយាយដ៏ចំឡែកប្រព្រឹត្តទៅមិនមានក្នុងកាលឥឡូវនេះទេ។អត្ថកថា សង្ខេប ក្នុងរាត្រីមួយ ព្រះបាទបសេនទិកោសល ព្រះរាជាក្រុងសាវត្ថី រាជធានីនៃដែនកោសល វេលាបឆ្ឆិមយាមជិតភ្លឺ ព្រះអង្គបានទតឃើញ ព្រះសុបិន្តនិមិត្ត១៦ប្រការដ៏ចំឡែកអស្ចារ្យ។ព្រះរាជា ទ្រង់តក់ស្លុតរន្ធត់ព្រះទ័យខ្លាំងណាស់បានត្រាស់ត្រាប់រឿងសុបិន្តនិមិត្តទាំងអស់នោះ ដល់បុរោហិតទាំងឡាយក្នុងព្រះរាជដំណាក់ដើម្បីទស្សន៍ទាយថ្វាយសេចក្តីនៃសុបិន្តនោះ។បុរោហិតទាំងឡាយនោះ​គ្មានដឹង​ គ្មានយល់អ្វីទេ ហេតុតែចង់បានលាភសក្ការះ នាំគ្នាក្រាបទូលថា បពិត្រព្រះសម្មតិទេព សុបិន្តនោះមិនល្អទេ ព្រះអង្គនឹងត្រូវជួយអន្តរាយ​ ៣ប្រការគឺ ៖១-អស់រាជសម្បិត្តិ ២-មានព្រះរោគគាពាធធ្ងន់៣-ទ្រង់សោយព្រះទិវង្គត ទាំង៣ យ៉ាងនេះឯណានីមួយ ហើយត្រាស់ទូលថ្វាយការណែនាំ ធ្វើពីធីសម្លាប់សត្វ និង វត្ថុផ្សេងៗ មួយមុខ៤។ដើម្បីបូជាយញ្ញ រំដោះព្រះគ្រោះនោះ។ព្រះរាជាព្រួយេព្រះទ័យពេក ទ្រង់ជឿ បានត្រាស់បពា្ជឲ្យគេចាត់ចែងរៀបចំធ្វើពិធីបូជាយញ្ញ អស់ប៉ុន្មានកុំគិត ឲ្យតែបានរួចពីគ្រោះថ្នាក់។ពួកបុរោហិត ​បានឧកាសជាក់ ក៏នាំគ្នាចាត់ចែងធ្វើពិធីនោះ តាមកលឧបាយរបស់ខ្លួន យ៉ាងគគ្រឹកគគ្រេង។ពេលនោះព្រះនាងមល្លិកាទេវី​​ បានជ្រាបហេតុការណ៍នោះក៏ចូលទៅគាល់ ព្រះបាទបសេទិកោសល ក្រាបទូលថា​ ព្រះអង្គមិនគួរប្រញាប់ប្រញាល់ធ្វើពិធីបូជាយញ្ញនេះទេ គួរតែស្តេចយាងទៅគាល់ព្រះទសពលសម្មាសម្ពុទ្ធសិន​ ព្រោះក្នុងលោកនេះព្រមទាំងទេវលោក គ្មានបុគ្គលណា គ្មានព្រាហ្មណ៍ណា​ យល់ដឹង ហេតុការណ៍ជ្រៅជ្រះច្បាស់ប្រាកដ ដូចជាព្រះពុទ្ធទេ។ព្រះសម្មាសម្ពុទ្ធ អាចនឹងជួយដោះស្រាយបាន ឬក៏អាចនឹងដោះស្រាយរឿងដែលធ្ងន់ឲ្យស្រាល​បាន។តាមការណែនាំរបស់ព្រះនាងមល្លិកាទេវីព្រះបាទបសេនទិកោសល ស្តេចយាងទៅគាល់ព្រះសម្មាសម្ពុទ្ធក្រាបបង្គំទូលថ្វាយ នូវសុបិននិមិត្តទាំឡាយ១៦ប្រការ ដោយសព្វគ្រប់។ព្រះចមភពសម្មាសម្ពុទ្ធ ត្រាស់តបថា មហាបពិត្រហេតុការណ៍ដ៏អាក្រក់នេះ នឹងកើតមានពិតប្រាកដណាស់តែមិនមានចំពោះព្រះអង្គ និង ដែនដីរបស់ព្រះអង្គទេ នឹង កើតមានដល់មនុស្សលោកទូទៅ និង​ ដល់សាសនារបស់ព្រះតថាគត ក្នុងអនាគតកាលនោះ។មហាសុបិន ១៦ រូបការ​​ ១-ព្រះបាទបសេនទិកោសល ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទូលបង្គំឃើញសុបិននិមិត្តដូចនេះ មានគោឧសភ៤ពណ៌ដូចផ្កាអញ្ជ័ន រត់បក់រពីទិសទាំង៤ សំដៅត្រង់មកកាន់វាលមេរុ​ ធ្វើអាការះដូចជានឹងជល់គ្នា លុះមហាជនឃើញហើយមកប្រជុំគ្នានឹងមើលគោជល់គ្នា គោឧសភទាំង៤នោះ ក៏សំដែងអាការះហាក់បីដូចជានឹងជល់គ្នា បន្លឺសំឡេងខ្ទរខ្ទារអួតដាក់គ្នារោទ៍អឹងកង ហើយក៏បែកគ្នាត្រឡប់ទៅវិញ ដោយមិនបានជល់គ្នាទេ។តើសុបិននេះ នឹងកើតមានផលដូចម្តេចដែរ។ព្រះសម្មាសម្ពុទ្ធ ត្រាស់តបថា មហាបពិត្រ ផលនៃសុបិនតាំងនៅក្នុងទសពិធរាជធម៌ នាម៉ឺនមុខមន្រ្តី អ្នករាជការ អ្នករដ្ឋការ​​មិនប្រកាន់ធម៌មិនគោរពច្បាប់ ប្រជារាស្រ្តមិនមានសីលធម៌ សូម្បីសមណជីព្រាហ្មណ៍ ក៏មិនប្រព្រឹត្តធម៌វិន័យដែរ បុណ្យកុសលសាបរលាបទៅបាបអកុសលចេះតែចម្រើនឡើង ស្រុកទេសនឹងកើតវិប្បរិតផ្សេងៗកើតចំបាំងរាំងជល មេឃមីអួរអាប់ ខ្លៅងងឹតជុំជិត មកពីទិសទាំង៤ហាក់ដូចជានឹងធ្លាក់ភ្លៀង ប៉ុន្តែអត់មានភ្លៀងធ្លាក់សោះដូចជាគោឧសភ មានអការះដូចេជានឹងជល់គ្នា តែមិនបានជល់គ្នាដូចនោះដែរ។ធម៌ដែលគួរគិត មានភ្លៀង អត់ភ្លៀង មិនទៀងទៅតាមច្បាប់ធម្មជាតិ ច្បាប់ព្រះត្រៃលក្ខណ៍។ស្រុកទេសពីដើម ក៏មានភ្លៀង រាំងភ្លៀង ស្រុកទេសឥឡូវ ក៏មានភ្លៀងរាំងភ្លៀង ស្រដៀង គ្នាដែរ។ប៉ុន្តែ មនុស្សឥឥឡឥឡូវ មិនសូវកាន់ធម៌ មានលោភៈ ទោសៈ មោហៈ ច្រើនជាងមនុស្សពីដើម អំពើរបស់អ្នកមានកិលេសអស់នោះ អាចធ្វើឲ្យចង្វាក់នៃការមិនទៀងកាន់តែញឹកកាន់តែខ្លាំងឡើងថែមទៀត។ឧទាហរណ៍ ការសាកល្បងគ្រាប់បែកបរមាណូផ្សេងៗ ការកាប់ព្រៃឈើ។ល។ទាំងអស់នេះអាចធ្វើឲ្យធម្មជាតិប្រែប្រួល មានឥទ្ធិពលដល់ការរាំងភ្លៀង ឬមានភ្លៀង មានទឹកជំនន់បានដែរ។សព្វថ្ងៃនេះ ស្រុក​ខ្មែរយើងគេកំពុងតែកាប់ព្រៃឈើអស់ច្រើនពេកណាស់កាប់ឈើពាយអស់ ទាល់តែពួកបរទេសខ្លៈគេភ័យគេជួយរកឧបាយ​ទប់ទល់ម្លឹងហើយខ្មែរខ្លួនឯង ត្រឡប់ប្រឹងកាប់ឈើទ្វេឡើងថែមទៀតរហូតដល់ឆ្លៀតកែច្បាប់ដែលធ្លាប់តែដាក់ព្រៃឈើក្នុងក្រសួងកសិកម្មមកនៅក្រោមក្រសួងការពារប្រទេសវិញនេះជាការមួយចម្លែងគួរឲ្យគិត.....។២-ព្រះបាទបសេនទិកោសលក្រាបទូលសុបិនទី២ថាបពិត្រព្រះអង្គដ៏ចំរើនទូលព្រះបង្គំបានឃើញដើមឈើតូចៗគុម្ភឈើតូចៗកំពស់១ចំអាមខ្លៈកំពស់១ហត្ថខ្លៈមានផ្កាមានផ្លែទៅតាមគ្នាតើសុបិននេះនឹងប្រាកដផលដូចម្ដេចដែរ?ព្រះពុទ្ធជាម្ជាស់ត្រាស់តបថាមហាបពិត្រក្នុងអនាគតកាលវែងឆ្ងាយឯនោះមនុស្សលោកមានសីលធម៌ទ្រុធទ្រោមមានកិលេសចំរើនឡើងមានរាគៈសេចក្តីត្រេកត្រអាលស្រើបស្រាលកាន់តែខ្លាំងឡើងកុមារីមានវ័យក្មេងៗចេះទដាក់ទងស្នេហាជាមួយបុរសមានរដូវមានផ្ទៃពោះតាំងពីតូចៗទៅតាមគ្នា។ការដែលកុមារីតូចៗមានរដូវដូចដើមឈើតូចៗមានផ្កាកុមារីមានបុត្តធីតាដូចដើមឈើតូចៗមានផ្លែដូចនោះដែរ។ ធម៌ដែលគួរគិត មនុស្សបុថុជ្ជនមានកិលេសក្រាស់ស្រាប់ទៅហើយបន្ថែមទៅលើនេះទៀតមានមនុស្សអប្រិយមួយចំនួនឆ្លៀតសប្បាយឆ្លៀតរកចំណេញលើឈាមមលើទឹកភ្នែកអ្នកដ៏ទៃខំផ្សព្វផ្សាយតុបតែងអូសទាញធ្វើឲ្យមនុស្សកាន់តែស្រើបស្រាលខ្លាំងឡើងអ្នកខ្លះត្រូវគេចាប់បង្ខំចាប់រំលោភចាប់ពង្រត់យកទៅធ្វើពេស្យាកម្មមិនត្រឹមតែកុមារីទេមានកុមារាផងដែរនាំឲ្យស្រុកទេសរឹតតែមានបព្ហាស្មុគ្រស្មាញថែមទៀតអ្នកដឹកនាំជាតិគួរចាប់អារម្មាណ៍ផង។៣-ព្រះបាទបសេនទិកោសល ក្រាបទូលសុបិនទី៣ថាបពិត្រព្រះអង្គដ៏ចំរើនទូលព្រះបង្គំបានឃើញមេគោធំៗមកសុំបៅទឹកដោះពីកូនគោតូចៗដែលទើបនឹងកើតក្នុងថ្ងៃនេះតើសុបិននេះនឹងប្រាកដផងដូចម្តេចដែរ?ព្រះពុទ្ធជាម្ចាស់ត្រាស់តបថាបពិត្រក្នុងអនាគតកាលមនុស្សនឹងលះបង់ជេដ្ឋាបចាយិកកម្មគឺការគោរពឪនលំទោនដល់ចាស់ទុំត្រកូលរៀមច្បងសូម្បីតែមាតាបិតារបស់ខ្លួនក៏គេមិនសូវគោរពបូជាដែរគេចង់ឲ្យសំពត់អាវបាយទឹកនំចំណីគេឲ្យគេមិនចង់គេធ្វើព្រងើយស្រេចនឹងចិត្តគេ។មនុស្សចាស់ៗមាតាបិតាដែលធ្វើការងារចិញ្ចិមជីវិតខ្លួនទើបគេឲ្យចំណីអាហារបរិភោគដូចជាមេគោធំៗសុំបៅដោះកូនគោតូចៗដូចនោះដែរ។ធម៌ដែលគួរគិត កូនមិនចិញ្ចិមមាតាបិតាចាប់មានខ្លះៗតាំពីសម័យព្រះពុទ្ធជាម្ចាស់គង់ព្រះជន្ម(ធរមាន)នៅម្លេះ។មានដំណាលថាក្នុងក្រុងសាវត្ថីមានព្រាហ្មណ៍ចាស់ម្នាក់(បរិជិណ្ណព្រាហ្មណ៍)មានកូនប្រុស៤នាក់គាត់បានចែកទ្រព្យឲ្យគេក្នុងកូនម្នាក់ៗ១សែនកហាបណៈក្រោយពីនាងព្រាហ្មណីជាភរិយាស្លាប់ទៅតាព្រាហ្មណ៍នៅសល់ទ្រព្យ៤សែនកហាបណៈទៀត។កូនគេគិតគ្នាថាបើឪពុករកប្រពន្ធទៀតទ្រព្យទាំងអស់នឹងបានទៅជាប្រពន្ធដូចនេះយើងត្រូវអញ្ជើញគាត់មកនៅជាមួយហើយស្នើសុំឲ្យគាត់ចែកទ្រព្យដែលនៅសល់ទាំងអស់មកទៀត.....។តាព្រាហ្មណ៍ចាស់ក៍លក់ខ្លួនព្រមធ្វើតាមកលឧបាយរបស់កូនមែនគាត់នៅជាមួយកូនច្បងបាន១អាទិត្យកូនប្រសារក៏និយាយឡើងថាឪចែកទ្រព្យស្មើតែគ្នាប៉ុន្តែនៅតែផ្ទះខ្ញុំប្រហែលជាមិនដឹងផ្លូវទៅកាន់ផ្ទះកូនខ្ញុំឯទៀតទេចលទៅគាត់ក៏ចុះពីផ្ទះនេះទៅរកផ្ទះកូន១ទៀតគេក៏និយាយតែរបៀបនេះគ្រប់តែផ្ទះទីបំផុតគាត់ក៏ត្រូវចុះចេញពីផ្ទះកូនដើរសុំទានគេស៊ីដូចជាសេះចាស់ដែលគេបោះបង់ចោលដូចនោះ។​នេះជាមេរៀនមួយមាតាបិតាត្រូវចេះលៃលកកំចាក់កៅអួវទាំងអស់ប្រយ័ត្នបោសគូថ....។សូមជម្រាបបន្ថែមថាមាតាបិតាត្រូវកែទំលាប់ខ្លះកុំអាងថាខ្លួនជាបុព្វការីហើយមានតណ្ហាចេះតែទាមទារអនន្តគុណពីកូនកុំចេះតែនិយាយរអ៊ូរទាំមិនឈប់ឈរច្រើនពេកព្រោះកូនចៅឥឡូវគេប្រកាន់ថាគេធំហើយ គេចេះដឹងច្រើនហើយត្រូវទុកឲ្យគេដោះស្រាយខ្លួនគេខ្លះចុះ។រីឯកូនចៅវិញកុំមានវិជ្ជាច្រើនជ្រុលរហូតដល់អវិជ្ជាបិទបាំងមិនឲ្យឃើញគុណមាតាបិតាប្រយ័ត្នមានវិប្បដិសារីស្តាយក្រោយព្រោះក្នុងលោកនេះគ្មានព្រះព្រហ្មណាមកបង្កើតយើងទេ​ព្រះព្រហ្មគឺមាតាបិតានេះជាអ្នកប្ឪង្កើតយើងខុសឆ្គងល្ងង់ខ្លៅម្តេចម្តា កុំប្រមាថគាត់ប្រយ័ត្នឲ្យមែនទែនគ្មានអ្វីជួលជុលវិញបានទេ។ ៤-ព្រះបាទបសេនទិកោសលក្រាបទូលសុបិនទី៤ថាបបិត្រព្រះអង្គដ៏ចម្រើនទូលព្រះបង្គំបានឃើញពួកគេបោះបង់ចោលគោធំៗដែលមានកម្លាំងល្អៗមានការហ្វឹកហាត់ស្ទាត់ជំនាញហើយគេមិនយកទៅទឹមបរទេះទេគេចូលចិត្តទឹមតែគោក្មេងតូចៗដែលមិនទាន់ស្ទាត់ជំនាញទៅវិញគោក្មេងតូចៗអស់នោះវាអូសរទេះមិនរួចវារលាស់នឹមចោលហើយឈរនៅស្ងៀមរទេះក៏ត្រូវតាំនៅនឹងមួយកន្លែងទៅមុខពុំរួចតើសុបិននេះនឹងប្រាកដផលដូចម្តេចដែរ?ព្រះពុទ្ធជាម្ចាស់ត្រាស់តបថាមហាបពិត្រក្នុងអនាគតកាលអ្នកដឹកនាំប្រទេសជាតិគេមិនតែងតាំងអ្នកប្រាជ្ញរាជបណ្ឌិតអ្នកចេះ អ្នកដឹង ឲ្យទទួលមុខតំណែង ឬ កាន់ការមានមុខនាទីអ្វីសំខាន់ទេ គេយកតែគ្នាគេ គេជ្រើសរើសតែក្មេងៗមិនទាន់មានការពិសោធន៍ឲ្យធ្វើការជំនួសចាស់ៗវិញ ពួកក្មេងៗទៅមុខមិនរួចការងារក៏គាំង។ពួកចាស់ៗ អ្នកប្រាជ្ញ រាជបណ្ឌិតក៏អាក់អន់ចិត្តព្រោះគេទុកពួកខ្លួននៅក្រៅបញ្ជី ម្លោះហើយប្រទេសជាតិខ្វះសាមគ្គីទៅមុខមិនរួចរឹតតែចុះដុនដាបជាលំដាប់ទៅ.......។ធម៌ដែលគួរគិតសព្វថ្ងៃនេះប្រទេសមួយចំនួនដោយឡែកពួកប្រទេសមិនជឿនលឿនដូចប្រទេសខ្មែរជាដើមគេនាំគ្នាធ្វើការតាមទំនងនៃមហាសុបិនរបស់ព្រះបាទបសេនទិកោសលនោះហើយ។គេមិនសូវរើសមនុស្សយកធ្វើការតាមសមត្ថភាពតាមចំណេះវិជ្ជាប៉ុន្មានទេគេច្រើនគិតគួរដល់គ្រួសារបក្សពួកឬមនុស្សជំនាន់ថ្មី។ឯមនុស្សជំនាន់ចាស់គេថាកែមិនកើតទេ....ត្រូវតែយកក្មេងៗជំនាន់ថ្មីទើបស្អាតស្អំ។រឿងគ្រួសារ និង បក្សពួកក៏យាងនោះដែរគេថាបើយកមនុស្សមិនមែនគ្រួសារឬបក្សរបស់គេតើទុកចិត្តដូចម្តេចកើត?សូម្បីតែក្នុងបក្សជាមួយគ្នាបើអ្នកឯងមិនចេះអែបអបរេរាន រេរាយ ក៏ត្រូវតែបង្អង់សិនដែរ។ចំពោះអ្នកដែលឥតមានបក្សពួកជាមួយគេសោះកុំសូវសង្ឃឹមពេក យូរៗទើបមានគេរើសអ្នកចេះទៅបម្រើអ្នកប្រសប់ដើម្បីធ្វើតាមបង្អាប់គេតែប៉ណ្ណោះ។បើការងារជាតិក្លាយទៅជាសម្បត្តិរបស់គ្រសាររបស់បក្សទៅហើយរទេះមុខជាមិនជាទៅមុខប៉ុន្មានទេហើយសាមគ្គីភាពជាតិក៏មិនរឹងមាំដែរ។ហេតុនេះត្រូវតែមានសេចក្តីស្មោះត្រង់ត្រូវតែបើកទូលាយត្រូវតែប្រមូលគ្រប់កម្លាំងទាំងអស់ទើបអាចកសាងការពារជាតិបាន។៥-ព្រះបាទបសេនទិកោសល ក្រាបទូលសុបិនទី៥ថាបពិត្រព្រះអង្គដ៏ចំរើនទូលព្រះបង្គំបានឃើញសេះមួយមានមាត់ពីរមហាជនយកស្មៅបញ្ចុកមាត់ទាំងពីរនៃសេះនោះមាត់ទាំងពីរនោះក៏ចេះ តែស៊ីស្មៅទាំងពីរចំណែកនោះទៅតើសុបិននេះនឹងប្រាកដផលដូចម្តេចដែរ?ព្រះពុទ្ធជាម្ចាស់ត្រាស់តបថាមហាបពិត្រក្នុងកាលអនាគត អ្នកដឹកនាំប្រទេសមិនតាំងនៅក្នុងធម៌រមែងតែងតាំងក្នុងធម៌ រមែងតែងតាំងមនុស្សដែលលុះក្នុងអំណាចនៃអំណាចនៃអគតិធម៌ឲ្យធ្វើជាចៅក្រមនោះមិនធ្វើតាមច្បាប់ទេបែជាស៊ីសំណូកសូប៉ាន់ដើមចោទក៏ស៊ីចុងចម្លើយឲ្យក៏ស៊ីស៊ីតែទាំងពីរខាងដល់ពេលកាត់សេចក្តីកាត់តែផ្តេសផ្តាសតាមអំពើចិត្តរបស់ខ្លួនម្លោះហើយប្រជាជនកើតទុក្ខលំបាកក្តៅក្រហាយ ជាអនេកប្បការ។​ ធម៌ដែលគួរគិត បើតាមព្យព្ជានៈមានតែពួកតុលារការពួកចៅក្រមទេដែលអាចប្រព្រឹត្តដូចនេះទៅកើតប៉ុន្តែតាមអត្ថវាហាក់ដូចជាមិនដូចជាមិនដូចនោះទេអ្នករាជការណាអ្នករដ្ឋការណក៏ដោយសូម្បីផ្នែករដ្ឋបាលក៏ដែរបើសាច់រឿង
របស់គេវាមានទំនងហើយគេអាចលៃលកធ្វើបានដូចបានគ្នា។មានរឿងចំលែកមួយស្រដៀងនឹងមហាសុបិននេះគឺរឿងនាយករដ្ឋមន្រ្តីខ្មែរសម័យបច្ចុប្បន្នមានដល់ទៅពីរូប នាយករដ្ឋមន្រ្តីទី១ ទី១នាយករដ្ឋមន្រ្តីទី១ទី២។ពួកបរទេសគេថា....ធ្វើការមិនកើតទេ ប៉ុន្តែខ្មែរខ្លះគេថាមានពីនាក់អីចឹងល្អរួបរួមគ្នាល្អណាស់....គិតឆ្លងទៅធ្វើជាដន្លងគ្នាទៀតផងប៉ុន្តែមិនបានយូរប៉ុន្មានថ្ងៃខែផងរឿងសាមគ្គីគ្នាល្អណាស់ហ្នឹងវាធ្វើឲ្យគេដឹងឮពេញអស់ម៉ាក្រោមមេឃទៅហើយ ខ្ញុំគ្មានអ្វីបញ្ជាក់បន្ថែមទេគ្រាន់តែធ្វើការកត់ចំណាំទុកថាវាមានពីស្រដៀងគ្នានឹងមាត់សេះក្មុងមហសុបិនបេះបិតតែម្តង។ ៦- ព្រះបាទបសេនទិកោសល ក្រាបទូលសុបិនទី៦ថាបពិត្រព្រះអង្គដ៏ចំរើន ទូលព្រះបង្គំបានឃើញ មហាជនជូតខាត់ថាសមាសមានតម្លៃរាប់សែនកហាបណះ ហើយយកទៅឲ្យឆ្កែចចកចាស់ប្រាប់វាឲ្យជុះនោមដាក់ថាសមាសនោះចុះឆ្កែចចកវាក៏ជុះនោមដាក់ថាសមាសនោះទៅ តើសុបិននេះកៀនឹងប្រាកដផលដូចម្តេចដែរ? ព្រះពុទ្ធជាម្ចាស់ត្រាស់តបថាមហាបពិត្រក្នុងអនាគតកាលអ្នកដឹកនាំប្រទេសជាតិគេមិននិយមរាប់អានអ្នកកើតក្នុងត្រកូលខ្ពង់ខ្ពស់ទេគេមិនតែងតាំងឲ្យមានបុណ្យសក្តិអ្វីទេគេនិយមរាប់អានតែអ្នកកើតក្នុងត្រកូលទាបម្លោះហើយអ្នកដែលធ្លាប់មានពូជពង្សត្រកូលខ្ពស់ពីដើមក៏ធ្លាក់ខ្លួនទៅជាក្រលំបាកមិនអាចចិញ្ញឹមជីវិតបានហើយនាំគ្នាយកកូនក្រមុំរបស់ខ្លួនទៅប្រគល់ឲ្យអ្នកមានបុណ្យសក្តិដែលជាអ្នកមានត្រកូលទាបនោះប្រៀបដូចជាមហាជនយកថាសមាសឲ្យឆ្កែចចកចាស់ជុះនោមដូចនោះដែរ។ ធម៌ដែលគួរគិត​ លទ្ធិកុម្មុយនិស្តគេចាត់អ្នកកើតក្នុងត្រកូលខ្ពង់ខ្ពស់ចូលក្នុងវណ្ណះជិះជាន់ហេតុនោះហើយបានជាគេមិននិយមរាប់អានមិនតែងតាំងឲ្យមានបុណ្យសក្តិដើម្បីទទួលខុសត្រូវអ្វីទេ...។សេចក្តីពិតរឿងអាក្រក់មិនជាប់ទាក់ទងនឹងជាតិត្រកូលទេត្រកូលខ្ពស់អាក្រក់ក៏មានល្អក៏មានដែរឯត្រកូលទាបក៏ដូចគ្នាមិនមែនសុទ្ធតែល្អទាំងអស់ទេ អ្នកខ្លះបានកាន់អំណាចទៅអាក្រក់ជាងគេជិះជាន់ជាងគេទៅទៀត ព្រោះអ្វី? ព្រោះមនុស្សវាមានកិលេស លោភោ ទោសោ មោហោ ដូចគ្នានៅឡើយ។វិធីដែលល្អជាងគេគឺការជ្រើសរើសមនុស្សដោយវិធីបោះឆ្នោតដោយសេរីដោយយុត្តិធម៌.....ប៉ុន្តែកុំប្រើវិធី៤សន្លឹកស្រុកដែលល្មោភអំណាចបែបច្រើនជាង៤សន្លឹកផង។ស្រុកជឿនលឿនសូម្បីតែរើសមេឃុំក៏គេប្រើវិធីបោះឆ្នោតត្រឹមត្រូវយុត្តិធម៌ដែរនរណាចង់បានតំណែងត្រូវខំប្រឹងបម្រើរាស្រ្តមិនមែនខំជិះជាន់ទេ។
-ព្រះបាទបសេនទិកោសលក្រាបទូលសុបិនទី៧ថាបពិត្រព្រះអង្គដ៏ចំរើនទូលព្រះបង្គំបានឃើញបុរសម្នាក់អង្គុយវេញខ្សែលើម៉ាមានឆ្កែចចកញីមួយ