ព្រះពុទ្ធសាសនា
សមណគោត្តម លោកជាទស្សនវិទូ ជនជាតិឥណ្ឌា និងជាអ្នកបង្កើតសាសនាព្រះពុទ្ធ។ លោកប្រសូត្រនៅទីក្រុង លុម្ពិនី( LUMBINI) ប្រទេសនេប៉ាល់បច្ចុប្បន្ននេះ នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃសុក្រទី១៥ កើត ពេញបូរមី ខែពិសាខ។ លោកគឺជាព្រះរាជបុត្រនៃរាជាណាចក្រ កបិលវត្ថុ លោកមានឈ្មោះផ្ទាល់ថា សិទ្ធត្ថ (Siddhartha) មាតារបស់ទ្រង់ព្រះនាម មហាមាយា និងបិតាព្រះនាម សុទ្ធោទនៈ ។ ទ្រង់បានរៀបអភិសេកជាមួយព្រះនាង យសោធរា ដែលត្រូវជាបុត្រីរបស់ព្រះបាទ សុប្បពុទ្ធ និងមានព្រះរាជបុត្រមួយអង្គព្រះនាម រាហុល។
លុះបានព្រះជន្មាយុ ២៩ ព្រះវស្សាទ្រង់បានយល់ថាជីវិតរបស់ទ្រង់ហាកបីដូចជា គ្មានន័យ ហើយទ្រង់ ក៏បានលះបង់នូវទ្រព្យសម្បត្តិទាំងអស់របស់ទ្រង់ ដោយចាកចេញពីនគរមកស្វែងរកកាពិតដែលគ្មានការ ចាស់ និងស្លាប់។ គាត់បានអនុវត្តធ្វើវិធីយោគា(YOGA) និងធ្វើខ្លួនគាត់ឱ្យរស់នៅតាមរបៀបតាបស ដូចជាពួកព្រាហ្មណ៍។ គាត់បានសិក្សាជាមួយព្រាហ្មណ៍ល្បីៗពីររូបដែលមានសាលាបង្រៀនផ្ទាល់ខ្លួនគាត់ និងបានធ្វើទុក្ខរកិរិយាជាមួយ សមណៈប្រាំនាក់ផ្សេងទៀត។ នៅថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ ទ្រង់បានត្រាស់ដឹងថា ហេតុទីបំផុតនៃការ អន្ទោលវិលកើតស្លាប់ៗ ក្នុងសមុទ្រសង្ខារនៃទុក្ខគ្មានទីបញ្ចប់ ដែលមានមនុស្សសត្វទាំង ឡាយតែងធ្លាក់លិចលង់គឺសេចក្តីល្ងិល្ងង់វង្វេងភាន់ច្រឡំ និងការជាប់ជំពាក់ទៅនឹងកាមរាគៈ សប្បាយភ្លើតភ្លើន។ ចំពោះមនុស្សសត្វទាំងឡាយណាដែលមានការនឿយណាយក្នុងសង្ខារ ចក្រនៃការកើតស្លាប់នេះមានមាគ៌ាតែមួយគត់ដើម្បីគេចឱ្យផុតគឺការកំចាត់បង់ ឬគាស់រំលើង ចោលឱ្យអស់នូវតណ្ហាទាំងឡាយ។ ព្រះអង្គទ្រង់បានចាកផុតពីកិលេស ទាំងពួងដែលជាគ្រឿងត្រាំក្នុងខន្ធសន្តាន និងបានត្រាស់ជាព្រះពុទ្ធ។ លោកយល់ថា ធម៌ទាំងឡាយសុទ្ធតែកើតអំពីហេតុនិងបច្ច័យ ហើយធម៌ទាំងឡាយរលត់ទៅវិញក៏ដោយសារហេតុនិងបច្ច័យដែរ។ ព្រះអង្គបានរលត់ខន្ធចូលកាន់ព្រះបរមនិព្វាននៅព្រះជន្មាយុ ៨០ឆ្នាំ ត្រូវនឹងថ្ងៃទី១៥ កើត ពេញបូណ៌មីខែពិសាខ។ សាសនាព្រះពុទ្ធបច្ចុប្បន្នត្រូវបានបែងចែកជាពីរនិកាយ គឺហីនយាន ឬថេរវាទ និងមហានិកាយ។ ប្រទេសដែលប្រកាន់សាសនាព្រះពុទ្ធនិកាយហីនយានមានដូចជាៈ ស្រីលង្កា ព្រះរាជាណាចក្រថៃឡង់ថ៍ ព្រះរាជាណាចក្រកម្ពុជា សហភាពមីយ៉ាន់ម៉ា និងសាធារណរដ្ឋ ប្រជាមានិតឡាវ។ ចំណែកឯប្រទេសដែលកាន់សាសនាព្រះពុទ្ធនិកាយមហាយានមានដូចជា សាធារណរដ្ឋប្រជាមានិតចិន តៃវ៉ាន់ ទីបេ ប្រទេសណេប៉ាល់ ប្រទេសម៉ុងហ្គោលី ប្រទេសកូរ៉េ ប្រទេសឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតវៀតណាម។ ចំនួនពុទ្ធសាសនិកជនទូទាំងពិភពលោក មានចំនួនពី ១៥០លាន ទៅ៣០០ លាននាក់ ។ ទស្សនៈគ្រប់គ្រង ពាក្យខ្មែរយើងនិយាយថា ឃ្វាលគោ១០០ ក្បាល មិនលំបាកស្មើនឹងមើមនុស្ស១០ នាក់ ពាក្យនេះពិតណាស់ព្រោះមានប្រតិកម្មប្លែកៗគ្នា មិនមែនដូចសត្វដែលមានតែមនៅ សញ្ចេតនាញាណនោះទេ។ ដូច្នេះទំរាំនឹងគ្រប់គ្រងដឹកនាំមនុស្សមួយ រយ ពាន់ មួយលាន ដប់លាននាក់ ថាតើអ្នកលំបាកយ៉ាងណា? ដែលការណ៍នេះត្រូវតម្រូវឱ្យអ្នកដឹកនាំមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីអាចឈានទៅដល់ការដឹកនាំប្រកបដោយជោគជ័យ។ គុណសម្បត្តិរបស់អ្នកដឹកនាំតាមទស្សនៈព្រះពុទ្ធសាសនា គឺអ្នកដឹកនាំណាដែលមានសុខភាព និងគុណធម៌។ ១.សុខភាពៈ ជាគុណ។ សម្បត្តិទាក់ទងនឹងខាងរាងកាយ ដែលអ្នកដឹកនាំទាំងឡាយ ត្រូវយកចិត្តទុកដាក់ថែរទាំឱ្យបានរឹងប៉ឹង សុខភាពប្រៀបបាននឹងសសរផ្ទះសម្រាប់ទ្រផ្ទះទាំងមូល។ ឧទាហរណ៍ នៅសហរដ្ឋអាមេរិក កាលពីប្រធានាធិបតី រ៉ូណាល់ រេហ្គិន មានជំងឺធ្ងន់ធ្ងរត្រូវវះកាត់គេឃើញថាលុយដុល្លារដែលជារូបិយប័ណ្ណគោលនៃសេដ្ឋកិច្ចពិភពលោកចុះថោកភ្លាមមួយរំពេច ឬដូចក្នុងករណីប្រទេសថៃកាលណាព្រះមហាក្សត្រ ទ្រង់ប្រឈួន ប្រជាជនថៃមានការព្រួយបារម្ភជាខ្លាំងព្រោះខ្លាចកើតមានភាពវឹកវរនៅក្នុងប្រទេស។ ចំណែកករណីប្រទេសខ្មែរ ជំងឺរបស់លោក សេនាប្រមុខ លន់ នល់ មិនអាចមាន សមត្ថភាពបញ្ជា និងដឹកនាំប្រទេសឱ្យបានដឹតដល់ នាំឱ្យប្រទេសត្រូវជួបបញ្ហាយ៉ាងច្រើន។ សុខភាពរបស់មនុស្សយើងមានពីរយ៉ាង គឺសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយមានទំនាក់ទំនងគ្នា និងមានផលប៉ះទង្គិចដល់គ្នាទៅ វិញទៅមក កាលណាមានជំងឺក៏និងធ្វើឱ្យចិត្តតប់ប្រមល់ឈឺទៅផងដែរ ហើយបើចិត្តតប់ ប្រមល់យូរពេកទៅក៏នឹងនាំឱ្យរាងកាយឈឺចាប់ផងដែរ ដូចជាការដែលគិតច្រើនពេកពិបាក ចិត្តច្រើនពេក នឹងនាំឱ្យចុកដៃចុកជើង ដង្ហើមស្ទះ គ្មានកំលាំងកំហែង ខូចក្រពះ... ។ ១.សមត្ថភាពៈ គឺភាពដែលអាចបំពេញកាតព្វកិច្ចណាមួយឱ្យសម្រេចទៅបានដោយប្រើមធ្យោបាយគ្រប់បែបយ៉ាង ទាំងផ្លូវកាយ និងផ្លូវចិត្ត ផ្លូវបញ្ញា ផ្លូវសម្ភារៈ ដំណើរធ្វើកើត ដំណើរដែលអាចទៅរួច អាចប្រឹងប្រែងបាន។ សមត្ថភាពរបស់បុគ្គលម្នាក់ជារបស់បុគ្គលនោះដោយផ្ទាល់ សមត្ថភាពជារបស់ដែលអាចបណ្តុះបាន បើគេធ្វើការហ្វឹកហាត់អប់រំឱ្យបានត្រឹមត្រុវ ជាទូទៅសមត្ថភាពអាកើតពី អំណាចធម្មជាតិ ពីកំណើត ការរៀនសូត្រ ត្រឹះរិះ សាកសួរ ចងចាំច្រើន ការហ្វឹកហាត់ អប់រំ ការពិសោធន៍ក្នុងកិច្ចការ កំលំាងចិត្ត ក្នុងចំណោមប្រភពនៃសមត្ថភាពនេះ យើងឃើញមានតែសមត្ថភាពកើតពីធម្មជាតិផ្តល់ឱ្យទេ ដែលលំបាកក្នុងការស្វែងរក ក្រៅពីនេះសុទ្ធតែជារឿងដែលអាចហ្វឹកហាត់ និងរកបាន។ ៣.គុណធម៌ៈ ជាគុណសម្បត្តិទាក់ទងនឹងផ្លូវចិត្ត និងការប្រព្រឹត្ត ដែលអ្នកដឹកនាំត្រូវថែរក្សា និងគោរពស្មើអាយុជីវិតរបស់ខ្លួន។ គុណធម៌សម្រាប់អ្នកដឹកនាំក្នុងពុទ្ធសាសនាមានច្រើនណាស់តែដែលសំខាន់នោះគឺមានតែពីរទេគឺៈ ទសពិធរាជធម៌ និងព្រហ្មវិហារធម៌ ។ ទសពិធរាជធម៌ៈ ជាធម៌សម្រាប់ព្រះរាជា ដែលនឹងអាចធ្វើឱ្យមហាជនស្រែកអបអរសាទរថា ពេញចិត្ត។ ធម៌ទាំងឡាយនោះមានដូចជា៖ ១.ទានៈ ការឱ្យ(អាមិសទានៈវត្ថុ ធម្មទានៈ ចំណេះដឹង អភ័យទានៈ កាអត់ទោស ។ ២.សីលៈ ការប្រព្រឹត្តល្អ ការធ្វើខ្លួនឱ្យស្ថិតក្នុងប្រក្រតីភាព គោរពច្បាប់វិន័យ។ រដ្ឋាភិបាលដែលមានសីល ជារដ្ឋាភិបាលដែលស្ថិតនៅលើអំណាចបានតាមអាណត្តិដោយ មិនបាច់ភិតភ័យថាប្រជារាស្រ្ត នឹងធ្វើបិដិវត្ត ព្រោះខ្លួនមិនស្អាតស្អំ។ ៣.បរិច្ចាគៈ កាបរិច្ចាគ កាលះបង់ដោយពុំគិតទាមទារ ឬចង់បាននូវអ្វីមកវិញ ដែលនាំឱ្យកើតនូវការគោរព ការកោតសរសើរ ការយកជាគំរូ។ សង្គមណាក៏ដោយនឹងអាច ស្ថិតនៅបាន ព្រោះអាស្រ័យគ្រប់គ្នាចេះបរិច្ចាគ។ ៤.អជ្ជវៈ ការស្មោះត្រង់ក្នុងតួនាទី ការងារ វាចារត្រង់ចំពោះបុគ្គល ត្រង់ចំពោះរាស្រ្ត និងត្រង់ចំពោះសេចក្តីល្អ ដែលរយៈពេលដែលត្រូវធ្វើដំណើរទៅរកគោលដៅឆាប់ដល់ ព្រមទាំងធ្វើឱ្យប្រជារាស្រ្តកើតកាទុកចិត្ត កើតកាលគោរព យកជាគំរូ។ ៥.មទ្ទវៈ ការទន់ភ្លន់ គោរពតាមមតិរបស់រាស្រ្ត បត់បែនតាមស្ថានការណ៍បាន ធ្វើឱ្យ សង្គម ឬក្រុមសហការីកើតទស្សនៈ គ្នាឯង ចូលគ្នារហ័ស ធ្វើឱ្យកើតសាមគ្គីប្រៀបដូចដើម ត្រែងដែលត្រូវខ្យល់ខ្លាំងក៏ទោរទៅតាមខ្យល់ តែនៅពេលស្ងប់ខ្យល់ក៏ត្រឡប់មករកសភាព រឹងប៉ឹងវិញ។ ៦.តបៈ ការដុតកិលេស ការដុតកំដៅអំពើអាក្រក់ ដុតកំទេចជនអាក្រក់កុំឱ្យមានក្នុង ខ្លួននិងក្នុងសង្គម ឱ្យធ្វើឱ្យជនអាក្រក់មិនហ៊ានធ្វើបានតទៅទៀត ធ្វើឱ្យជនល្អមានចិត្តធ្វើល្អ ដើម្បីប្រយោជន៍រួម ធ្វើឱ្យប្រទេសជាតិមានការរួបរួមកំលាំងគ្នាជាបាច់ មានអ្នកដឹកនាំសុទ្ធ តែជាមនុស្សល្អ។ ៧.អក្កោធៈ ការមិនក្រោធ មិនខឹង មិនទ្រង់ពិរោធដែលសំដៅដល់ការដែលព្រះអង្គ ខឹងខ្ញាល់។ ពិរោធ ឬវិរោធ ប្រែថាខុស បានសេចក្តីថាពេលព្រះរាជាលោកខ្ញាល់ពេលនោះ ជាពេលដែលលោកកំពុងខុស ដែលផ្ទុយនឹងអវិរោធនៈ ប្រែថាមិនខុស ដែលព្រះរាជាត្រូវ បំពេញឱ្យបានជាចាំបាច់។ បើមិនខុស មិនត្រូវខឹងទេ។ អ្នកដឹកនាំប្រទេសមិនត្រូវខឹង ព្រោះសេដ្ឋកិច្ចក្តី នយោបាយក្តី សង្គមកិច្ចក្តី ទាហានក្តី មិនអាចប្រើកំហឹងបានទេ ព្រោះខឹង ប្រែថាខុស រួចស្រេចទៅហើយ។ សាមគ្គីមិត្តភាព ការធ្វើឱ្យគេហ៊ានចូលជិត ការមិនស្តាយ ក្រោយ។ ៨.ខន្តីៈ ការអត់ធន់ សំដៅដល់ការអត់ធន់ឱ្យបានច្រើនទើសមគួរជាអ្នកដឹកនាំ សមគួរណឹងបានប្រយោជន៍ដែលខ្លួនប៉ងប្រាថ្នា សមគួរនឹងបានសន្តិភាព...។ សេចក្តីគោរព សេចក្តីកោតក្រែងមានជំនឿ និងគ្រប់យ៉ាងកើតពីខន្តី ១ម៉ាត់នេះឯង។ ៩.អហឹង្សាៈ ការមិនបៀតបៀន ការគោរពសិទ្ធិមនុស្ស សិទ្ធិកុមារ សិទ្ធិស្រ្តី ដែលជាប្រភពលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌សង្គម។ ១០. អវិរោធនៈ ការមិនធ្វើខុស ភាវនាជាប់ជានិច្ចគ្រប់ដង្ហើមចេញចូលថា អញមិនធ្វើ ខុស អញមិនធ្វើឱ្យខុស ព្រោះមានតែមិនខុសទើបត្រូវ ទើបសុខ ទើបមានសន្តិភាព ទើបមានចម្រើនលូតលាស់ ទើបទៅជាអ្នកដឹកនាំឱ្យបានសុខ។ ព្រហ្មវិហារធម៌ ៖ ជាគោលនៃការប្រព្រឹត្តដែលប្រសើរបរិសុទ្ធ ឬប្រែថាធម៌ជាទីអាស្រ័យ របស់ព្រហ្ម ពោលគឺព្រះព្រហ្មលោកមានធម៌ទាំងបួននេះប្រចាំចិត្តរបស់លោក។ នៅក្នុង ប្រទេសឥណ្ឌាកាលពីប្រហែល ១០០០ឆ្នាំ មុស គ.ស គឺជាសម័យដែលប្រជាជនឥណ្ឌាកំពុងតែគោរពរាប់អានសាសនាព្រាហ្មណ៍ មានជំនឿថាព្រះព្រហ្មណ៍ជាអ្នកបង្កើតចក្រវាឡនេះទាំងមូលនិងជាអ្នកបង្កើតសព្វសត្វមនុស្សទាំងឡាយ។ នៅពេលព្រះពុទ្ធសាសនាកើតឡើង គឺប្រហែល៥៨៨ឆ្នាំម.គ.ស នោះព្រះសម្មាសម្ពុទ្ធ បានបដិសេធនូវជំនឿដែលថា ព្រះព្រហ្មដែលជាអ្នកបង្កើតចក្រវាឡ និងមនុស្ស សត្វ ហើយទ្រង់បានសំដែងថាការកើតឡើងអាស្រ័យដោយការផ្សំគ្នាតាមធម្មជាតិ និងបានដោយ ដោះស្រាយបញ្ហារឿងមនុស្សកើតពីព្រហ្ម ដោយមានពុទ្ធដីកាថា មនុស្សកើតពីផ្ទៃមាតា។ ព្រះអង្គបានសម្តែងថា ព្រះព្រហ្មគឺជាពួកទេវតា ឬសត្វលោកម្យ៉ាងដែលមានគុណធម៌ប្រចាំ ចិត្តបួនប្រការ គឺ មេត្តាធម៌ ករុណាធម៌ មុទិតាធម៌ និង ឧបេក្ខាធម៌ ។ ១.មេត្តាធម៌ៈ ការមានមេត្តាអាណិតស្រឡាញ់ចង់ឱ្យគេបានសុខ។ បើអ្នកដឹកនាំមាន សណ្តានចិត្តជាមនុស្សឃោរឃៅ គិតតែចង់ព្យាបាទ បៀតបៀនរាស្រ្តប្រជារបស់ខ្លួនឯងទៅ ហើយតើសេចក្តីសុខ សន្តិភាព និងការរីកចម្រើនលូតលាស់នឹងមានមកពីណា? សេចក្តី សុខរបស់រាស្រ្តគឺជារបស់ដ៏មហាឧត្តម នេះគឺជាគំនិតដែលអ្នកដឹកនាំត្រូវចងចាំ ឯសំណួរ ខាងលើគឺជារបស់រាស្រ្តដែលត្រូវគិតពិចារណាក្នុងការរើសមេដឹកនាំរបស់ខ្លួន។ ព្រះពុទ្ធ ទ្រង់សម្តែងថាមេត្តាជាបន្សាសម្រាប់ផ្សារភ្ជាប់លោក មេគ្រួសារ សង្គម ប្រទេសជាតិ និង លោកទាំងមូលអាផ្សារភ្ជាប់គ្នាបានជាសាច់ឈាមតែមួយ អស់មានការប្រកាន់ពូជសាសន៍ ប្រកាន់វណ្ណៈ អស់មានសង្រ្គាម មានតែសន្តិភាព សន្តិសុខ និងការស្រឡាញ់គ្នាដោយសារតែមេត្តាមួយម៉ាត់នេះឯង។ អ្នកដឹកនាំក្រៅពីស្រឡាញ់ចង់ឱ្យរាស្រ្តប្រជាខ្លួនបានសុខដោយ ចំពោះហើយអ្នកដឹកនាំត្រូវផ្សាយមេត្តាដល់អនកជិតខាង និងប្រទេសជិតខាង ព្រមទាំងពិភពលោក ក្នុងឋានៈជាមនុស្សជាតិ និងជាបងប្អូនជាចាំបាច់។ ២.ករុណាធម៌ៈ ការមានករុណា ជួយសង្រ្គោះគេឱ្យរួចពីទុក្ខ។ អ្នកដឹកនាំគួរពិចារណា លើសេចក្តីទុក្ខបួនយ៉ាងគឺ ១ សេចក្តីស្រេកឃ្លានដែលជារោគសំខាន់បំផុត ២ ភាពក្រីក្រជា សេចក្តីទុក្ខរបស់លោក ៣ ការជាប់ជំពាក់បំណុល ៤ ទុក្ខនៃភាពមានជីវិត។ ៣.មុទិតាធម៌ៈ ការត្រេកអរពេលដែលគេបានសុខ។ មានរោគមួយដែលកាចសាហាវជាងគេសម្រាប់អ្នកធំ រហូតដល់ព្រះសម្មាសម្ពុទ្ធប្រទានថ្នាំឈ្មោះ មុទិតាឱ្យទុកសម្រាប់ព្យាបាលអ្នកកើតរោគនោះ រោគសម្រាប់អ្នកធំនេះឈ្មោះឥស្សា ឬការច្រណែនឈ្នានីស។ មនុស្ស ក្នុងភាសាបាលីមកពីពាក្យ មនៈ= ចិត្ត ឧស្ស=ខ្ពស់ រួមគ្នាទៅជាមនុស្ស ដេលប្រែថា អ្នកមានចិត្តខ្ពស់។ ព្រះពុទ្ធបានប្រើពាក្យ មនុស្សហៅពួកយើងជាបុគ្គលម្នាក់ៗនេះព្រោះលោកចង់ឱ្យយើងយកពាក្យនេះជាមាត្រដ្ឋានសម្រាប់ដើរទៅឱ្យដល់ ឬសម្រាប់អភិវឌ្ឍខ្លួនឱ្យផុតពីភាពជាបុគ្គល ដែលលោកប្រែថា អ្នកស្តាយនូវថង់ស្អុយ ដែលដល់ស្ពាយក្រពះ គឺគិតតែពីរឿងស៊ីជុះតែម្យ៉ាង។ មនុស្សអ្នកមានចិត្តខ្ពស់ គឺខ្ពស់ជាងពីរឿងស៊ីជុះ ខ្ពស់ជាងរោគចិត្តដែលតែងតែមកបៀតបៀន។ ឯពាក្យថា មនឹស្ស មកពីពាក្យមនៈ ប្រែថាចិត្ត និងឥស្ស ប្រែថាច្រណែនឫស្យា ឈ្នានីស ភ្ជាប់គ្នាទៅបានជាពាក្យថា មនឹស្ស ដែលអាចប្រែថា អ្នកមានចិត្តឫស្យា ច្រណែន។ ដូច្នេះអ្នកដឹកនាំត្រូវចៀសឱ្យផុតពីរោគនេះព្រោះរាស្រ្តមិនទុកឱ្យមនុស្សមានជំងឺផ្លូវចិត្ត ឬមនុស្សឆ្កួត ឡប់សតិ ឱ្យធ្វើជាប្រមុខនាំគេទៅរកសេចក្តីសុខ ឡើយ បើមិនឆាប់ក៏យូរ គង់តែត្រូវគេទំលាក់ជាមិនខាន ទោះដោយសន្តិវិធី ឬមួយដោយគ្រឿងអាវុធក្តី ព្រះមនុស្សយើង ១ ចង់រស់ ២ ចង់មានសេរីភាព ដើម្បីជ្រើសរើសដំណើរជីវិតខ្លួន ៣ ចង់មានឥស្សរភាព គឺភាពជាធំលើចិត្តគំនិតរបស់ខ្លួន និងជីវិតផ្ទាល់ខ្លួន មិនចង់ ឱ្យអ្នកណាត្រួតត្រាជិះជាន់ ៤ ចង់រស់ជាមនុស្ស មិនមានលក្ខណៈជាមនុស្សជាមួយគ្នា ។ ជាធម្មជាតិមនុស្សមិនចង់ឱ្យ មនឹស្សកើតមានទេ ក៏ដូចជាមនុស្សមិនចង់ឱ្យមានរោគចូលមកបៀតបៀនរាងកាយគេដែរដោយហេតុថា ការមិនមានរោគ គឺជាលាភដ៏ឧត្តមបំផុត ។ ៤.ឧបេក្ខាធម៌ៈ ការដាក់ចិត្តជាកណ្តាល។ បើយើងពិចារណាតាមព្យញ្ជនៈប្រែថាចូល ទៅឱ្យជិតដើម្បីត្រិះរិះ មកពីពាក្យថា ឧបៈ=ចូលទៅជិត និង ឥក្ខា=ត្រិះរិះពិចារណា រួមទៅបានមានន័យថាចូលទៅឱ្យជិតដើម្បីពិចារណា។ ឧទាហរណ៍ យើងដើរទៅជួមមនុស្សម្នាក់កំពុងលង់ទឹក។ យើងមានមេត្តាចំពោះជនរងគ្រោះនោះណាស់ក៏ករុណាទៅជួយដើម្បីឱ្យគ្នាផុតពីសេចក្តីស្លាប់។ ពេលនោះឯងដែលជាពេលយើងត្រូវប្រើឧបេក្ខា បើយើងមានតែមេត្តានិងករុណាដ៏លើសលុប ហើយក៏លោតប្រូងចុះទៅក្នុងទឹក ដោយពុំបានគិតថាខ្លួនឯងមិនចេះហែលទឹកទេ តើផលដែលកើតឡើងនឹងទៅជាយ៉ាងណា? អ្នកនោះក៏ស្លាប់ យើងក៏ស្លាប់ដោយឥតប្រយោជន៍ បើមានឧបេក្ខាយើងនឹងពិចារណារកហេតុផលបន្តិចសិន បើថាយើងមិនចេះទេយើងក៏ស្រែកហៅគេជួយ បើគ្មានគេជួយទេ យើងរកឈើហុចឱ្យគេតោង ឬបោះកំណាត់ឈើឱ្យគេតោងកុំឱ្យលិច ឬក៏គ្មានអ្វីដែលនឹងអាចជួយបានទេ មនុស្សក៏គ្មាន ឈើក៏គ្មាន យើងក៏មិនចេះហែលទឹក ឧបេក្ខា គឺតម្រូវឱ្យយើងពិចារណាទៅតាមច្បាប់កម្មរបស់សត្វថា ធ្វើម្តេចនេះវាជាវិបាកម្មរបស់សត្វ ប្រហែលជាបាបកម្មពីមុនមកហើយ។ ដូច្នេះឧបេក្ខាជាបញ្ញានេះឯង ជាការចំាបាច់ណាស់ដែលត្រូវយកមកប្រើជាមួយករុណាបើមិនដូច្នេះទេ ករុណានឹងមិនអាចផ្តល់នូវសេចក្តីទុក្ខមកដល់អ្នកមានករុណាជាមិនខាន។ ឧទាហរណ៍ អ្នកស្រេកឃ្លានម្នាក់មកសុំឱ្យយើងជួយ ជាដំបូងយើងឱ្យអាហារបំបាត់ស្រេក ឃ្លានមួយរយៈសិន លុះមានកំលាំងហើយ ក៏រកការងារឱ្យធ្វើដែលអាចឱ្យអ្នកនោះធ្វើការ រកលុយមកទិញបាយទឹកបំបាត់ស្រេកឃ្លានដោយខ្លួនឯងបាន ដោយមិនបាច់ពឹងពាក់យើង រហូតឡើយ។ កុំឱ្យត្រីទៅអ្នកនោះរាល់ថ្ងៃ តែឱ្យឧបករណ៍រកត្រីទៅអ្នកនោះ នឹងវិធីរកត្រី ដើម្បីឱ្យគេរកត្រីបានដោយខ្លួនគេ ជាការជួយដែលហុចផលក្នុងរយៈពេលវែង គឺមិនមែនជួយហើយបណ្តោយឱ្យគ្នារស់បានរយៈពេលតែមួយភ្លែត ហើយក្រោយមកស្លាប់នោះទេគឺយើងត្រូវជួយកំចាត់ហេតុរបស់បញ្ហា ដើម្បីឱ្យបញ្ហានោះរលត់ទៅ។ ហើយបើកករណីបញ្ហា យើងបានព្យាយាមដោះហើយតែមិនរលត់សោះ ក៏គប្បីតាំងចិត្តជាកណ្តាល ដោយគិតថាយើងបានធ្វើការនោះអស់ពីសមត្ថភាពហើយ ដើម្បីការពារកុំឱ្យមានវិបត្តិផ្លូវចិត្តកើតឡើង។ ទាំងករុណា និងបញ្ញា ត្រូវមានទំងន់ស្មើគ្នា តើបើមានតែករុណា ឥតមានបញ្ញាមនុស្សនឹងទៅជាខ្ជិល ចាំឱ្យតែគេមកជួយខ្លួន តែបើមានតែបញ្ញា ឥតករុណាអ្នកនោះនឹង មានតែសង្រ្គាម។ ដូចនេះព្រហ្មវិហារធម៌ គឺជាធម៌សម្រាប់ឱ្យមនុស្សក្លាយជាមនុស្សពេញ បរិបូរ។ លោកមានសេចក្តីសុខព្រោះព្រហ្មវិហារធម៌ ធម៌នេះពិតតែសង្កត់តែរឿងដឹកនាំតែតាមការពិត ធម្មជាតិរបស់ព្រហ្មវិហារធម៌គឺសម្រាប់មនុស្សទូទៅដែលត្រូវរស់នៅក្នុងសង្គម ជាមួយគ្នា។ ពាក្យសង្គម មកពីពាក្យថា សង្គាម ឬសង្រ្គាម ដែលប្រែថា ភាពវឹកវរ ការច្របូលច្របល់ ការធ្វើសង្រ្គាល ការច្បាំងគ្នា។ អ្នកដឹកនាំសង្គមគឺជាអ្នកដែលកំពុងប្រយុទ្ធជាមួយសង្រ្គាម ។ សម្រាប់អ្នកដឹកនាំការលះបង់ទ្រព្យសម្បត្តិមានពីរយ៉ាងគឺ៖ រូបទ្រព្យៈ បានដល់ដីធ្លី ផ្ទះសម្បែង សត្វពាហនៈ យានជំនិះ មាស ប្រាក់ ជាដើម។ នាមទ្រព្យៈ បានដល់អំណាច កេរ្តិ៍ឈ្មោះតំណែង ការឃើញតែប្រយោជន៍ខ្លួន សេចក្តីសុខស្រួល សេចក្តីស្នេហា ភាពឃោរឃៅ ការចងអាឃាត ព្យាបាទ កិលេស ឧបនិស្ស័យអាក្រក់ប្រចាំខ្លួនជាដើម។ នាមទ្រព្យទាំងនេះ របស់ណាអាក្រក់ក៏លះបង់ចេញ របស់ណាដែលមិនជាប្រយោជន៍ច្រើនដល់មហាជន ក៏សុខចិត្តលះបង់ចេញ។ ជាឧ. ការលះបង់នូវអំណាចរបស់មេដឹកនាំខ្លះក្នុងលោកនៅពេលដែលប្រជាពលរដ្ឋភាគច្រើនសំដែង នូវការមិនពេញចិត្ត ឬចុះចេញពីតំណែងនៅពេលដឹងថាខ្លួនឯងធ្វើខុសជាដើម។ អ្នកតាឃ្លាំងមឿង គឺជាបុគ្គលគំរូដ៏ឧត្តមម្នាក់ក្នុងប្រវត្តិសាស្រ្តខ្មែរដែលសុខចិត្តលោត ចូលក្នុងរណ្តៅសម្លាប់ខ្លួនដើម្បីពង្រឹងទឹកចិត្តទាហានខ្មែរ ដែលកំពុងច្បាំងនឹងសៀម រហូតដល់ទាហានខ្មែរមានទឹកចិត្តមោះមុតចូលប្រយុទ្ធ រហូតមានជ័យជំនះលើទាហានសៀម។ ព្រះអាចារ្យ ហែម ចៀវ ដែលសុខចិត្តទ្រាំលំបាករហូតដល់អស់ព្រះជន្មជីវិត ដើម្បីទាមទារ ឯករាជ្យពីបារាំងឱ្យមកប្រជារាស្រ្តខ្មែរ។