Monday, June 1, 2015

 ឱសថធម្មជាតិ​សម្រាប់ព្យាបាលជំងឺតតម្រង់នោម


យើង​ទាំងអស់គ្នាដឹងស្រាប់ហើយថា តម្រង់នោមគឺជា​ផ្នែកមួយនៃសរីរាង្គដ៏សំខាន់បំផុតនៅក្នុងរាងកាយរបស់មនុស្ស ។ តម្រងនោមមាន​តួនាទី​ច្រោះយកសារធាតុ​ដែល​មាន​គ្រោះ​ថ្នាក់និងជាតិពុលចេញពី ឈាម បញ្ចេញចោលតាមទឹកនោម។ក៏ប៉ុន្តែប្រសិន​បើ​តម្រង់នោមមាន​បញ្ហា សរីរាង្គ​មួយចំនួន​នៅក្នុង​រាងកាយ​របស់​យើង​ច្បាស់​ជា​ជួប​នូវ​បញ្ហា​ជា​បន្តបន្ទាប់​ដូច​គ្នា។​

ដូច្នេះហើយដើម្បីកម្ចាត់ការ​មេរោគ​ដែលចម្លង​ចូល​ទៅ​ក្នុងតម្រង់នោមអ្នកគួរតែ​ប្រើប្រាស់ឱសថធម្មជាតិ​ មួយចំនួន​ដូច​ខាងក្រោម៖

ខ្ញី
ខ្ញីគឺជា​ឱសថ​ដ៏មាន​ប្រជាប្រិយបំផុតសម្រាប់ព្យាបាលជំងឺមួយចំនួន ហើយវាក៏​មាន​ប្រសិទ្ធិភាពអាចព្យាបាលជំងឺតម្រង់នោមផងដែរ។ ខ្ញីមាន​ធាតុផ្សំសកម្មត្រូវបាន​គេ​ស្គាល់ថា អាចធ្វើ​ការ​រារាំងការ​រីករាលនៃបាក់តេរីនៅក្នុងតម្រងនោម ។ សម្រាប់ការព្យាបាលការឆ្លងមេរោគតម្រង់​នោមអ្នកអាចបរិភោគ​តែខ្ញីជំនួសតែជា​ធម្មតា។

រមៀត
រមៀតឱថសធម្មជាតិ​ដ៏ខ្លាំងពូកែក្នុងការដោះស្រាយការបង្ករោគក្នុងតម្រង់នោមនិងបង្កើន​ល្បឿនដំណើរ ការ​តម្រង់​នោម​ឲ្យ​ងើប​ឡើងវិញ ។ រមៀត​មាន​ធាតុផ្សំ​សកម្ម​ដែល​គេស្គាល់ថា​​ជា​សារធាតុCurcumin ជា​ភ្នាក់ងារ​ដ៏ពិសេស​មួយ​ក្នុងការ​​រារាំង​ការ​រីកចម្រើន និង​ការ​រីករាលដាលនៃគ្រប់ប្រភេទអតិសុខុមប្រាណ​ប្រឆាំងនឹង​បាក់តេរី, ប្រឆាំងនឹង​ការរលាក ព្រមទាំងមេរោគផ្សិត។ អ្នកអាចប្រើប្រាស់ម្សៅរមៀតសុទ្ធ ឬ​លាយវាជាមួយអាហារក៏បាន។

ខ្ទឹមស
ខ្ទឹមសជាជម្រើសដ៏ល្អក្នុងការ​ទប់ស្កាត់​ការ​ឆ្លងរោគរម្រងនោម។ ខ្ទឹមសមាន​សក្តានុពល​ក្នុងការ​ព្យាបាលការឆ្លងមេរោគលើតម្រង់នោម ព្រោះវា​មាន​ផ្ទុកសារធាតុ Allicin ដែល​ដើរ​តួនាទី​ប្រឆាំងនឹងបាក់តេរី ប្រឆាំងការរលាក ព្រម​ទាំមេរោគផ្សិត ។ អ្នកអាចទទួលទានខ្ទឹមសទាំងឆៅពី ៣ ទៅ​ ៤ កំពឹស គឺអាចដោះស្រាយ​ការ​ឆ្លងមេរោគ​តម្រងនោម​ក្នុងរយៈពេល​​ប៉ុន្មាន​ថ្ងៃ។

ទឹកជីវ៉ាន់ស៊ុយ
កុំមើលងាយជីវ៉ាន់ស៊ុយ វាក៏មាន​ប្រសិទ្ធភាពក្នុងការប្រឆាំងនឹងការឆ្លងជំងឺតម្រងនោមយ៉ាងល្អបំផុតដែរ។ ទឹកជីវ៉ាន់ស៊ុយអាចបម្រើការសម្អាតតម្រងនោម ហើយ​បញ្ចេញចោលជាតិ​ពុល​ដែលមាន​វត្តមាននៅក្នុងវា។ សារធាតុចិញ្ចឹមជាច្រើន​ដូចជា៖ A, C, B, ប៉ូតាស្យូម, សូដ្យូម, ស្ពាន់... សុទ្ធតែមាន​អត្ថប្រយោជន៍សម្រាប់រាងកាយ។ យកស្លឹក​ជីវ៉ាន់ស៊ុយ​ទៅ​ដាំ​ឲ្យពុះក្នុង​រយៈពេល​យូរ ហើយមកផឹកវានៅពេលដែលត្រជាក់។

តែ
តែគឺជា​រុក្ខជាតិ​មួយប្រភេទដែលល្អបំផុតសម្រាប់សុខភាពរបស់យើងគ្រប់គ្នា។ ការ​ផឹកតែ​ជារៀងរាល់ថ្ងៃមាន​ប្រសិទ្ធិភាពក្នុងការព្យាបាលមេរោគដែលឆ្លងចូលទៅក្នុងតម្រងនោម  ដូច្នេះអ្នក​គួរតែ​ផឹកតែ​យ៉ាងហោចណាស់ មួយថ្ងៃឲ្យ​បាន​ពីរដងដែរ។

ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើគឺជាឱសថដ៏ពូកែស្ទើរតែ​ត្រូវគ្រប់ផ្នែកទាំងអស់នៃរាងកាយរបស់យើង សូម្បីតែការឆ្លងមេរោគតម្រងនោម​ក៏​អាចព្យាបាលបានដែរ។ ប្រទាលកន្ទុយក្រពើ​មាន​ប្រសិទ្ធភាពប្រឆាំង នឹង​កម្ចាត់​ចេញ​នូវ​ជាតិ​ពុល​ពី​ក្នុងខ្លួនយ៉ាងមាន​ប្រសិទ្ធិភាព។ ជាពិសេសអ្នកត្រូវប្រើទឹកប្រទាល់កន្ទុយក្រពើចំនួន​ពីរដង​ក្នុងមួយថ្ងៃ។

វីតាមីន C
វីតាមីន C មាន​សារៈសំខាន់ខ្លាំងណាស់ព្រោះវា​អាចបង្កើន​កម្រិត​អាស៊ីតក្នុងតម្រងនោម ដែល​ធ្វើ​ឲ្យបាក់តេរីនៅក្នុងតម្រងនោម​មិន​អាច​លូតលាស់បាន។ ដូច្នេះ​អ្នក​គួរតែ​ញ៉ាំ​ទឹកក្រូច​សុទ្ធ ឬផ្លែក្រូចផ្សេងៗជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមិនចូលចិត្ត​ផ្លែក្រូច អ្នកអាចប្រើប្រាស់ថ្នាំគ្រាប់វីតាមីន C មួយថ្ងៃម្តងជាពិសេស​ក្នុង​ពេល​ញ៉ាំអាហារពេលព្រឹក។

ទទួលទានទឹកឲបានច្រើន
ការផឹកទឹកឲ្យបាន​ច្រើន​គឺជា​រឿង​មួយ​ដ៏សំខាន់ដែលអាចជួយឲ្យអ្នក​ជៀសផុតពីការកើតជំងឺគ្រោះក្នុងតម្រងនោម នឹងរក្សាតម្រងនោមឲ្យនៅខ្លាំង។ ដូច្នេះ​អ្នកជំងឺ​គ្រោះ​ក្នុង​តម្រង​នោម​​អាច​​ចាប់ផ្តើម​បង្កើនការផឹកទឹក​ឲ្យ​បា​នច្រើន ឬផឹកទឹកក្រូចឆ្មាស្រស់មួយ​កែវជា​រៀង​រាល់​ថ្ងៃ៕

ដោយ៖ មង្គលការ