Saturday, May 30, 2015


ជំងឺលើសឈាម


លើសឈាម និងទឹកនោមផ្អែម មិន​គួរ​ទុក​ដល់ ឈឺ​រ៉ាំរ៉ៃ​នោះទេ​
5
Description: http://www.health.com.kh/upload/istock_000009185003medium(1).jpg
​លោក​វេជ្ជបណ្ឌិត  Melvin Lobo ឯកទេស​ជំងឺលើសឈាម មកពី​សាកលវិទ្យាល័យ ប្រទេស​អង់គ្លេស បាន​មានប្រសាសន៍ថា ៖ « ជំងឺលើសឈាម បណ្តាលមកពី​មូលហេតុ​ជាច្រើន ដូច​ជា​មក​ពី​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​តំណពូជ និង​ជំងឺ​បន្ទាប់បន្សំ មួយចំនួនទៀត »
​ពលរដ្ឋ​ខ្មែរ​ជាច្រើន កំពុង​ទទួល​រងគ្រោះ ពី​ជំងឺ​មួយ​នេះ​។ ជាធម្មតា ការ​លើស​សម្ពាធ​ឈាម វិវត្ត​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​មនុស្ស ស្ទើរតែ​គ្រប់ៗ​គ្នា​។​
​សំណាង​ដែរ អាការ​រៈបែបនេះ ងាយ​ធ្វើឱ្យ​អ្នកជំងឺ​ដឹង​ណាស់​។ នៅ​ពេល​អ្នក​ដឹងថា លើស​សម្ពាធ​ឈាម​ហើយ អ្នក​អាច​ទៅ​ជួប ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើ​ការគ្រប់គ្រង​វា​បាន​។​
​ជំងឺលើសឈាម ត្រូវបាន​គេ​ចាត់ទុកថា ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​ទាមទារ​ការព្យាបាល​អស់​មួយជីវិត​។
​បើសិន​អ្នក​ធ្វេសប្រហែស ឬ​មិន​ព្យាបាល​នោះ​ទេ ជំងឺលើសឈាម អាច​បណ្តាលឱ្យមាន​បញ្ហា​សុខភាព​ជា​ច្រើន ដូចជា គាំងបេះដូង ខ្សោយបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ខូច​តម្រងនោម ខ្វាក់ភ្នែក និង​បាត់បង់​ការចងចាំ ។​ល​។​
​ក្រៅ​ពី​ការព្យាបាល​ដោយ​ថ្នាំពេទ្យ និង​ផ្លាស់ប្តូរ​របៀប​រស់ ការប្រើប្រាស់​ផលិតផល​បំប៉ន​សុខភាព គឺ​ពិតជា​អាច​ជួយ​បាន​។​