សេចក្តីរំលឹកដោយក្តីយកចិត្តទុកដាក់:ប្រសិនបើមនុស្សប្រុសឆ្លងជំងឺកាមរោគ អាចឆាប់ដឹងមុន អាចឆាប់បានធ្វើការព្យាបាល ប្រដាប់ភេទរបស់បុរសតើគួរកត់សំគាល់បែបណាទើបអាចដឹងថាមានរឺគ្មានជំងឺកាមរោគ។
វិធីកត់សំគាល់មានដូចខាងក្រោម:
ទី១សំគាល់លើការមើល: មនុស្សប្រុសឆ្លង“មេរោគស្វាយ”ចាប់ពីប្រដាប់ភេទទៅដល់កន្លាក់ក្បាលលិង្គយើងអាចមើលឃើញស្នាមកន្ទួលពណ៌ក្រហមធំតូចនៅជុំវិញ ( ចន្លោះពីសាច់ក្បាលលិង្គទៅប្រដាប់ភេទ) មានពណ៌ក្រហមរងាល ក៏ប៉ុន្តែគ្មានអារម្មណ៏ឈឺទេ ហើយក៏មិនរមាស់ដែរ។ នេះគឺជាអការះសំខាន់ដែលមនុស្សប្រុសមានឆ្លងមេរោគស្វាយ។
ទី២សំគាល់លើការច្របាច់:ប្រសិនបើមនុស្សប្រុសពេលឆ្លងមេរោគប្រមេះ ប្រើម្រាមដៃច្របាច់ក្បាលលិង្គ វានិងហូរចេញទឹករងៃពណ៌លឿងចេញមក ពេលបត់ជើងតូចមានអារម្មណ៍ថាឈឺ នេះគឺជាអការះសំខាន់ដែលមនុស្សប្រុសមានឆ្លងមេរោគប្រមេះ។
ទី៣សំគាល់លើការញិច: ប្រសិនបើមនុស្សប្រុសឆ្លងជំងឺកាមរោគនៅលើកន្លាក់ប្រដាប់ភេទរឺក៏ក្បាលលិង្គអាចមានដុះដុំតូចពណ៌ក្រហម ម្យ៉ាងវិញទៀតវាអាចរលាយទៅជាខ្ទុះ ដូចស្នាមរបួសរីកកាន់តែធំ។ ពេលប្រើដៃមកប៉ះញិចវា មានអារម្មណ៍ថាឈឺ ម្យ៉ាងវិញទៀតវាងាយស្រួលនិងឆាប់ចេញឈាមនេះគឺជាអការះសំខាន់ដែលមនុស្សប្រុសមានឆ្លងជំងឺ។
ទី៤សំគាល់លើការសង្កត់: ប្រសិនបើមនុស្សប្រុសពេលឆ្លងជំងឺកាមរោគភ្នាសកោសិកាពណ៌សរីកស្គុយ ប្រើដៃស្ទាបអង្អែលត្រង់ផ្នែកកំភ្លៅ ក្រពេញភ្នាសកោសិកាពណ៌សកាន់តែហើមធំ។ ដំណាក់កាលដំបូងឯកឯង បែកខ្ញែកគ្នា ឡើងរឹង ដំណាក់កាលបន្ទាប់មានរាងដូចសាច់ក្រក ដំណាក់កាលចុងក្រោយស្អិតរំលាយបញ្ចូលគ្នាក្លាយជាដុំ ប្រើម្រាមដៃសង្កត់មានអារម្មណ៍ថាឈឺ។ ស្របពេលគ្នានោះនៅលើប្រដាប់ភេទមានស្នាមរបួសតូចបែជាគ្មានការឈឺចាប់អ្វីទេ ក៏ប៉ុន្តែស្នាមរបួសបែបនេះវាងាយនិងឆាប់បាត់ទៅវិញណាស់ វាមិនងាយនិងឃើញទេ។
អ្វីដែលត្រូវតែចាំបាច់ប្រុងប្រយ័ត្ននោះគឺ បើសិនឃើញមានអ្វីគួរអោយសង្ស័យ ត្រូវតែបញ្ឍប់ការរួមភេទជាបន្ទាន់ ហើយត្រូវប្រញាប់ទៅមន្ទីរពេទ្យ រកគ្រូពេទ្យឯកទេសផ្នែករោគបុរសពិនិត្យ វិនិច្ឆ័យច្បាស់លាស់ ធ្វើការព្យាបាលអោយបានទាន់ពេល។
អ្នកឯកទេសមន្ទីរពេទ្យវ៉ិចតូរៀនៅរំលឹកបញ្ជាក់ទៀតថា :មិនត្រឹមតែពេលរួមភេទគ្មានអនាម័យអាចឆ្លងជំងឺកាមរោគនោះទេ នៅក្នុងបន្ទប់ទឹកសាធារណះ បើសិនជាអង្គុយនៅលើឥដ្ឋផ្តេសផ្តាល រឺក៏នៅគែមអាងទឹក ក៏អាចមានគ្រោះថ្នាក់ឆ្លងជំងឺនេះផងដែរ នៅមានទីប្រជុំជនសាធារណះមួយចំនួន ដូចជា សណ្ឋាគារ រោងកុន សាលរាំ។ល។ បើសិនជាដៃប៉ះនិងមេរោគកាមរោគ ហើយប្រើដៃកាន់ប្រដាប់ភេទបត់ជើងតូចរីក៏សំរេចកាមដោយខ្លួនឯង សុទ្ធតែអាចឆ្លងជំងឺនេះបាន ដូចដែលអ្នកទំាងអស់គ្នាបានឃើញស្រាប់ ថ្វីត្បិតតែគ្មានការរួមភេទ ប៉ុន្តែនៅតែអាចមានឪកាសឆ្លងជំងឺនេះបាន។
បើសិនជាលោកអ្នកចង់សាកសួរពត៌មានលំអិត អាចទំនាក់ទំនងមកកាន់មន្ទីរពេទ្យអន្តរជាតិវ៉ិចតូរៀតាមរយះលេខទូរស័ព្ទ 023-951111សូមជូនពរអោយលោកអ្នកមានសុភាពល្អ !