Thursday, June 11, 2015

ឱសថធម្មជាតិ ១០ យ៉ាងព្យាបាល អាការស្ទះ ឬ ថប់ទ្រូងបានលឿនបំផុត

4 hours មុន នៅ ថ្ងៃទី 11,ខែ June,ឆ្នាំ 2015
មនុស្សមួយចំនួនដែលមានបញ្ហាសុខភាព ឬ មានជំងឺច្រើនប្រចាំកាយ តែងតែងតែជួប្រទះនូវបញ្ហាមួយទៀតនោះគឺការស្ទះ ឬ ថប់ក្នុងដើមទ្រូងពិបាកដកដង្ហើម។ អាការមួយនេះ អាចបណ្តាលជាគ្រោះថ្នាក់ធ្ងន់ធ្ងរបាន ប្រសិនបើលោកអ្នកមិនបានយកចិត្តទុកដាក់ព្យាបាលវាឲ្យបានទាន់ពេលនោះទេ។ ប្រសិនបើកលោកអ្នកជួបប្រទះបញ្ហាខាងលើនេះ ហើយចង់ព្យាបាលឲ្យទាន់ពេលវេលា ឱសថធម្មជាតិ ខាងក្រោមនេះអាចជួយអ្នកបាន៖
ខ្ទឹមក្រហម៖ ញាំខ្ទឹមក្រហមស្រស់ ៥ កំពឹសជាមួយនិងស្ករមុនពេលចូលគេងរៀងរាល់ថ្ងៃ។
ទឹកក្តៅ៖ ញាំទឹកក្តៅអ៊ុនៗរៀងរាល់ថ្ងៃ បី ទៅ បួនដងក្នុងមួយថ្ងៃ។
ស៊ុបមាន់៖ ទទួលទានទឹកស៊ុបមាន់ក្តៅៗ។
ក្រូចឆ្មារ និងទឹកឃ្មុំ៖ លាយទឹកឃ្មុំនិងក្រូចឆ្មារមួយស្លាបព្រាកាហ្វេជាមួយទឹកក្តៅមួយកែវ ហើយញាំវាឲ្យបានទៀងទាត់។
កាហ្វេខ្មៅ៖ ញាំកាហ្វេខ្មៅ ១ ឬ ២ កែវក្នុងមួយថ្ងៃ។
ទឹកខ្ញី៖ ដាក់ខ្ញីស្រស់ដាំជាមួយទឹកឲ្យពុះ ហើយទទួលទានវាឲ្យបានទៀងទាត់។
អាហារដែលមានរស់ជាតិហឹរ៖​ ការទទួលទានអាហារដែលមានរស់ជាតិហឹរក៏អាចជួយអ្នកបានដែរ។
ជីវ៉ាន់ស៊ុយ៖ អ្នកអាចបន្ថែមជីវ៉ាន់ស៊ុយទៅលើមុខម្ហូបដែលលោកអ្នកចូលចិត្ត ហើយទទួលវាឲ្យបាន​ច្រើនតាមតែអាចធ្វើទៅបាន។
ទឹកផ្លែរឈើស្រស់៖ អ្នកអាចជ្រើសរើសប្រភេទផ្លែរឈើដែលលោកអ្នកចូលចិត្ត​ ហើយក្រឡុកវាយកទឹកមកទទួលទានឲ្យបានញឹកញាប់។
ម្រេច៖ លាយម្រេចកន្លះស្លាបព្រាកាហ្វេ ជាមួយនិងទឹកឃ្មុំបន្តិច កូរវាឲ្យសព្វ ហើយញាំវា បីដងក្នុងមួយថ្ងៃ៕