Monday, June 1, 2015

ផឹកទឹកភ្លាមៗ ពេលនៅពោះទទេនៅពេលក្រោកពីដំណេក

ប្រជាជននៅក្នុងប្រទេសជប៉ុនទម្លាប់ផឹកទឹកភ្លាមៗនៅពេលពួកគេក្រោកពីដំណេក ។ ការសិក្សាជាច្រើនបានបង្ហាញឃើញពីប្រយោជន៍នេះ។ ការព្យាបាលដោយទឹកបង្ហាញពីលទ្ធផលប្រឆំាងនឹងជំងឺធ្ងន់ធ្ងរ។ ផឹកទឹកនៅពោះទទេជួយព្យាបាលជំងឺដូចជាៈ ឈឺក្បាល ឈឺខ្លួន ជួយដល់ប្រព័ន្ធរាងកាយ បង្កើនចង្វាក់បេះដូង ជំងឺឆ្កួតជ្រូក ជាតិខ្លាញ់ក្នុងឈាម ជំងឺរលាកទងសួត ជំងឺហឺត ជំងឺរបេង(TB) ជំងឺរលាកស្រោមខួរ ជំងឺតំរង់នោម និងជំងឺបង្ហូរនោម ក្អួត រលាកក្រពះ ជំងឺរាគរុស ជំងឺទឹកនោមផ្អែម ទល់លាមក ជំងឺភ្នែកទំាងអស់ ជំងឺស្បូន ជំងឺរដូវ ជំងឺត្រចៀក ច្រមុះ និងបំពង់ក។
វិធីសាស្ត្រនៃការព្យាបាល
ក្រោកពីដំណេកភ្លាមនៅពេលព្រឹក មុនពេលដុសធ្មេញ ផឹកទឹក១៦០មីលីលីត្រ៤ដងស្មើនឹង៦៤០មីលីលីត្រ។
ដុសធ្មេញរួច កុំទាន់ញុំាអាហារ ឬ ក៏ផឹកអ្វីផ្សេងទៀតរយះពេល៤៥នាទី
បន្ទាប់ពី៤៥នាទីរួចអ្នកអាចញុំាអាហារ និងផឹកទឹកបានតាមធម្មតាវិញ។
បន្ទាប់ពីអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចរួចកុំទាន់ញុំា ឬផឹកអ្វីផ្សេងទៀតរយះពេល២ម៉ោង។
ធ្វើដូច្នេះដើម្បីឱ្យអ្នកមានអាយុច្រើន ហើយឈឺ និងមិនអាចផឹកទឹក៤កែវបាននៅពោះទទេ ធ្វើឱ្យពួកគេអាចចាប់ផ្តើមផឹកទឹកកាន់ច្រើនទៅៗតាមដែលអាចធ្វើទៅបាន ហើយបន្ទាប់មកទៀតជារៀងរាល់ថ្ងៃពួកគេអាចផឹកបានរហូតដល់៦៤០មីលីត្រ។
វិធីសាស្ត្រនេះនឹងព្យាបាលជំងឺផ្សេងៗជាច្រើន ហើយអ្នកទាំងនោះទទួលបានសុខភាពល្អនឹងមានថាមពលដោយសារការផឹកទឹក។
តើមានរយះពេលប៉ុន្មានថ្ងៃតំរូវឱ្យព្យាបាលបែបនេះ?
- ជំងឺសំពាធឈាមឡើងខ្ពស់ ប្រើពេល៣០ថ្ងៃ
- ជំងឺរលាកក្រពះ ប្រើពេល១០ថ្ងៃ
- ជំងឺទឹកនោមផ្អែម ប្រើពេល៣០ថ្ងៃ 
-ទល់លាមក ប្រើពេល១០ថ្ងៃ 
- ជំងឺរបេង(TB) ប្រើពេល៩០ថ្ងៃ 
- តាមពិតទៅ វិធីសាស្ត្រផឹកទឹកនៅពោះទទេដូច្នេះ គួរតែអនុវត្តពេញមួយជីវិត ដូចនេះអ្នកអាចមានសុខភាពល្អ និងពោពេញដោយកំលាំង។
ចំណាំ៖ អ្នកដែលមានជំងឺរលាកសន្លាក វិធីសាស្ត្រព្យាបាលនេះ ប្រើរយះពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះនៃសប្តាហ៍ទី១ បន្ទាប់មកសំរាកមួយសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តវាជារៀងរាល់ថ្ងៃវិញ។ ការព្យាបាលនេះមិនមានផលប៉ះពាល់ណាមួយឡើយ គ្រាន់តែអ្នកនឹងត្រូវទៅបន្ទប់ទឹកញឹកញាប់បន្តិច សូមផឹកទឹកជាប្រចាំ។
 
ដោយ៖ពិសី
ប្រភព៖ Healthy Food Team