Monday, June 1, 2015

 អាហារ​៦មុខ​ដែលអ្នក​មិនគួរបរិភោគជាមួយស៊ុត ព្រោះវាអាចបង្កឲ្យ​មាន​គ្រោះថ្នាក់


យើង​ទាំង​អស់គ្នា​ធ្លាប់បាន​ដឹងហើយថា ស៊ុត​គឺជា​អាហារ​ដ៏ល្អ​បំផុតសម្រាប់ទ្រងទ្រង​រាង​កាយ​ ប៉ុន្តែទន្ទឹម​នឹង​​ការ​ផ្តល់​នូវ​គុណ​សម្បត្តិ​វា​ក៏​ផ្តល់មក​នូវគុណ​វិបត្តិផងដែរ​ ប្រសិន​បើ​យើង​ទទួលទានមិន​បាន​ត្រឹម​ត្រូវ​ទេ​នោះ។ ជាពិសេស​ជាមួយ​នឹងអាហារ​មួយចំនួន​ដែល​អ្នក​បរិភោគ​ស្ទើរតែរាល់ថ្ងៃ គឺវា​អាចធ្វើ​ឲ្យ​យើង​ពុល ឬ​ក៏​មាន​បញ្ហាផ្សេងៗដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​​ដល់​សុខភាព។

តែ
មនុស្សជាច្រើន​តែង​តែ​មាន​ទម្លាប់​ផឹក​ទឹកតែ បន្ទាប់ពី​បរិភោគ​ស៊ុតដើម្បី​កាត់​បន្ថយ​ក្លិន ដោយមិន​ដឹងថា​មាន​ផល​ប៉ះពាល់​ដល់សុខភាព​នោះឡើយ។

ជាតិ​អាស៊ីត Tannic នៅក្នុងស្លឹកតែ រួម​បញ្ចូលជាមួយ​នឹង​ប្រូតែអ៊ីនដែលបាន​មក​ពី​ស៊ុត វា​បណ្តោល​ឲ្យ​សកម្មភាព​នៃការ​រំលាយ​អាហារ​ត្រូវបាន​ថយចុះ, ធ្វើ​ឲ្យ​លាមកផ្ទុកនៅ​ក្នុង​ពោះ​វៀន​​យូរ, បណ្តោល​​ឲ្យ​ទល់លាមក និង​អាច​បង្កើត​ហានិភ័យដែលគ្រោះ​ថ្នាក់ដល់រាងកាយ។

ទឹកសណ្តែក
ប្រូតេអ៊ីននៅ​ក្នុង​ស៊ុត​ ផ្សំ​ជាមួយ​នឹង​សារធាតុ Trypsin នៅ​ក្នុងសណ្តែក​អាចរំខាងដល់ការ​រំលាយអាហារ និង​ស្រូយយកប្រូតេអ៊ី​ក្នុង​រាងកាយ។

នៅពេល​ព្រឹក​ជាញឹកញាក់មនុស្ស​ដែល​មាន​ទម្លាប់​បរិភោគ​ស៊ុតរួមជាមួយ​នឹង​ទឹកសណ្តែក​មិន​បាន​ដឹងថា ប្រូតេអ៊ីន​នៅ​ក្នុង​ស៊ុត​រួមបញ្ចូល​ជាមួយ​នឹង​សារធាតុ Trypsin នៅ​ក្នុងសណ្តែកអាច​រារាំង​ដល់​ដំណើរ​ការ​នៃការ​រំលាយ​អាហារ និងស្រូប​យក​ប្រូតេអ៊ីន​ក្នុងរាងកាយ​នោះទេ។

ស្ករស
នៅពេល​ដែលអាហារ​ទាំង​ពីរមុខ​នេះ​រួម​បញ្ចូលគ្នា​ វា​មិនត្រឹម​តែ​ធ្វើ​ឲ្យ​រាង​កាយ​លំបាក​ក្នុងការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សុខភាព​របស់​យើង​ថែម​ទៀត។

ខ្ទឹមស
ខ្ទឹមសត្រូវបាន​គេ​មើល​ឃើញ​ថា ជាញឹកញាប់​វាជា​ចំណែកមួយ​ដែល​ត្រូវបាន​គេ​ដាក់បញ្ចូលទៅក្នុងស៊ុតចៀន។ ទោះ​ជា​យ៉ាង​ណា​បើ​ខ្ទឹមចៀន​ខ្លោច​ពេក​នឹង​បង្កើត​សារធាតុ​ពុល​កាន់តែ​ខ្លាំង ដូច្នេះ​យើង​មិន​គួរ​បរិភោគ​ស៊ុត​ជាមួយ​ខ្ទឹម​សនោះទេ។ 

ខួរជ្រូក
ប្រើស៊ុត​ជាមួយ​នឹង​ខួរ​ជ្រូក ជាតិ​កូឡេស្តេរ៉ុល​ក្នុងឈាម​កាន់តែ​កើនឡើង ហើយ​សម្ពាធឈាម​កាន់តែ​ខ្ពស់​អាច​ធ្វើ​ឲ្យ​អ្នក​ស្លាប់បាន។

ឱសថ​ព្យាបាល​ជំងឺរលាក
អ្នកដែលមាន​ជំងឺរលាក​ពោះ​វៀន, ជំងឺរាករួសមិន​គួរ​បរិភោគ​ថ្នាំ​ បន្ទាប់ពី​បរិភោគ​ស៊ុតនោះទេ។ ដោយសារតែស៊ុតមាន​ប្រភពប្រូតេអ៊ីនដ៏​សម្បូរបែប វា​នឹង​បង្កើន​បន្ទុក​ដល់​ក្រពះ​ដែលធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ថ្នាំ។
ជំងឺរលាក​មួយ​ចំនួន​ផ្សេងទៀត​ដូចជា​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម, ការឆ្លងមេរោគ​ផ្លូវបង្ហូរនោម មិនមាន​ផល​ប៉ះពាល់​ខ្លាំង​លើ​ការ​ស្រូបនៃជាតិ​ថ្នាំ​នោះ​ទេ (នេះ​បើ​តាម​ការ​ពិនិត្យ​លក្ខខណ្ឌ​ដោយ​វេជ្ជបណ្ឌិត​នៅ លោកខាងលិច)៕