ជំងឺរលាកខ្នែងពោះវៀន គួរកំណត់រោគវិនិច្ឆ័យ ដូចម្តេចខ្លះ?
ការរលាកខ្នែងពោះវៀន អាចបណ្តាលឱ្យឈឺចាប់ ផ្នែកខាងក្រោម និងខាងស្តាំនៃពោះ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើន ចាប់ផ្តើមឈឺពោះ នៅជុំវិញផ្ចិតសិន ទើបឈឺរាលដល់ផ្នែកខាងក្រោម និងស្តាំ។ ដោយសារតែការរលាកកាន់តែធ្ងន់ធ្ងរនោះ ការឈឺចាប់ដោយសារការរលាកខ្នែងពោះវៀន ជាធម្មតា នឹងត្រូវបន្តកាន់តែខ្លាំងឡើងៗ ហើយធ្ងន់ធ្ងរដែរ។
ទោះបីជាមនុស្សគ្រប់គ្នា អាចកើតជំងឺរលាកខ្នែងពោះវៀនក៏ដោយ ក៏ភាគច្រើន ពួកគេគឺមានអាយុចាប់ពី ១០ ទៅ ៣០ ឆ្នាំ។ ការព្យាបាលបែបស្តង់ដារ របស់ជំងឺនេះ គឺជាការកាត់ខ្នែងពោះវៀនចោលតែម្តង។ ដើម្បីជាជំនួយ ដល់ការកំណត់រោគវិនិច្ឆ័យ ជំងឺរលាកខ្នែងពោះវៀន ឱ្យកាន់តែច្បាស់លាស់នោះ គ្រូពេទ្យទំនងជាត្រូវសួរ អំពីប្រវត្តិនៃរោគសញ្ញា និងពិនិត្យលើរាងកាយ។ តេស្តដែលអាចនឹងត្រូវធ្វើបន្ថែមទៀតនោះ មានដូចជា ៖
ការពិនិត្យរាងកាយ ដើម្បីវាយតម្លៃលើការឈឺចាប់
គ្រូពេទ្យប្រហែលជាត្រូវសង្កត់ថ្នមៗ លើកន្លែងដែលឈឺ។ នៅពេលដកការសង្កត់វិញភ្លាម ការឈឺចាប់របស់ខ្នែងពោះវៀន ដែលរាលដាលនោះ នឹងកាន់តែធ្ងន់ធ្ងរ។ គ្រូពេទ្យនឹងរកមើលភាពរឹងរបស់ស្បែកពោះ ដើម្បីធ្វើឱ្យអ្នកប្រឹងសាច់ដុំពោះ ក្នុងពេលឆ្លើយតបនឹងការសង្កត់លើខ្នែងពោះវៀន ដែលរលាក ឬមិនឱ្យសង្កត់ ឬប៉ះពាល់តែម្តង។ គ្រូពេទ្យនឹងប្រើប្រេងរំអិល លាបលើម្រាមដៃដែលពាក់ស្រោមរួច ដើម្បីលូកចូលក្នុងរន្ធគូថពិនិត្យ។ ចំពោះស្ត្រីក្នុងវ័យមានផ្ទៃពោះ ប្រហែលជាត្រូវការពិនិត្យអាងត្រគាក ដើម្បីរកមើលក្រែងមានបញ្ហារោគស្ត្រីផ្សេងៗ ដែលអាចនាំឱ្យមានការឈឺចាប់។

តេស្តឈាម
តេស្តនេះ អាចឱ្យគ្រូពេទ្យពិនិត្យរកឃើញ ការឡើងខ្ពស់របស់គ្រាប់ឈាមស ដែលជាសញ្ញាបញ្ជាក់អំពី ការបង្ករោគណាមួយ។

តេស្តទឹកនោម
គ្រូពេទ្យប្រហែលជាតម្រូវឱ្យអ្នក ធ្វើតេស្តទឹកនោម ដើម្បីប្រាកដថា គ្មានការបង្ករោគនៅផ្លូវទឹកមូត្រ ឬគ្រួសតម្រងនោម ដែលនាំឱ្យឈឺចាប់ទេ។

តេស្តដោយការថតរូបភាពវេជ្ជសាស្ត្រ
គ្រូពេទ្យប្រហែលជាណែនាំ ឱ្យធ្វើការថតកាំរស្មីអ៊ិចនៅពោះ អេកូពោះ ឬស្គេន (CT Scan) ដើម្បីជាជំនួយបញ្ជាក់ថា ពិតជាមានជំងឺរលាកខ្នែកពោះវៀន ឬមូលហេតុអ្វីផ្សេងៗទៀត ដែលនាំឱ្យឈឺចាប់៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 មិថុនា ឆ្នាំ 2015